សិក្ខាសាលាស្ដីអំពី ការថែរក្សាសម្រស់ និងការជួបជុំភ្នាក់ងារលក់ផលិតផលម៉ូសប្យូ

MOSBEAU

ម៉ូដស្ទ័រ  (modestore) គឺ​ជា​ហាង​លក់​ទំនិញ គុណ​ភាព​ខ្ពស់ សុទ្ធ អូរីយីណល (Original) ១០០% ដែល​ទំនិញ​ទាំង​អស់​នាំ​ចូល​ពី​ទ្វីប​អឺរ៉ុប អាមេ៉រិក និង​ជប៉ុន ហើយ​​ឥឡូវ​នេះ ម៉ូដស្ទ័រ ​ ទទួល​បានសិទ្ធិចែកចាយ​​ស្រប​ច្បាប់​នូវ​ម៉ាក​​ផលិតផល Mosbeau (ម៉ូសប្យូ)​ពី​ប្រទេស​ជប៉ុន។

តើMosbeau គឺជាអ្វី? 

Mosbeau ជា​ក្រុមហ៊ុន​​ដែល​ប្រជុំ​ទៅ​ដោយ​ក្រុម​អ្នក​ឯក​ទេស​ជំនាញ​ព្រម​ទាំង​ធន​ធាន​មនុស្ស​ដែលមានសមត្ថភាពយ៉ាងពិសេសផ្សេងៗគ្នា ដែល​ធ្វើ​ការរួម​គ្នា​ដើម្បី​ផ្តល់​នូ​វផលិត​ផល​ថែ​រក្សា​សម្ផស្ស​ដ៏មានប្រសិទ្ឋិ​ភាព​ជា​ច្រើន​ប្រភេទ។

Mosbeau​​ គឺ​ជា​ផលិត​ផល​ដែល​ផលិត​នៅ​ប្រទេស​ជប៉ុន​១០០% ហើយ​ផលិត​ផល​ទាំង​នេះ​ឆ្លុះ​បញ្ចាំង​ពី​ជំនាញ​ដ៏​ល្អ​ឯក​នៃ​ប្រទេស​ជប៉ុន។ ចាប់​ផ្តើម​ពី​ការ​សិក្សា​ស្រាវ​ជ្រាវ​យ៉ាង​ល្អិតល្អន់ ការ​សម្រាំងជ្រើសយក​វត្ថុធាតុ​ដើម ព្រម​ទាំង​ការផលិត ហើយ​នឹង​ការ​វិចខ្ចប់​នោះ អតិថិជន​របស់​យើង​ត្រូវ​បាន​ធានា​ថា​នឹង​ទទួល​បាន​បទពិសោធន៍​ថ្មី​នៃ​បច្ចេកវិទ្យាចុង​ក្រោយ​បំផុត​ពី​ប្រទេស​ជប៉ុន។

លោកស្រី ខេង ពិទូពុធធីតា​ នាយិកា និង​ជា​ម្ចាស់​ហាង ម៉ូដស្ទ័រ បានឲ្យដឹងថា ៖ «ប្រជាជន​ខ្មែរ​យើង ក៏​ដូច​ជា​នៅអាស៊ី​ទាំង​មូល​និយម​ចូលចិត្តថែ​រក្សា​សម្រស់​ជាពិសេស​សុខភាព​ស្បែក និង​ចង់​បានស្បែក​សម៉ដ្ឋខៃ​ប៉ុន្តែពួក​គាត់​ហាក់​ដូចជា​លំបាក​ក្នុង​ការ​ជ្រើស​យក​ផលិតលផល​ដែល​មាន​គុណភាព​ល្អ ហើយ​ផ្តល់​សុវត្តិភាព​ដល់​ការ​ប្រើប្រាស់​រយៈ​ពេលយូរ ព្រោះ​ថា​ផលិត​ជា​ច្រើន​ត្រូវ​បាន​ផលិត​ឡើង​គឺ​ធ្វើយ៉ាងណា​ដើម្បី​ទទួល​បាន​ភាព​ស្រស់ស្អាត​តែ​ខាង​ក្រៅ​​និង​លឿនពេក ដែល​ខុស​ពី​គោល​ការណ៍ថែរក្សា​សម្រស់ និង​សុខភាព​របស់​ផលិតផល Mosbeau។ លើស​ពី​នេះ​ទៅ​ទៀត Mosbeauយល់​ច្បាស់​ពីស្ត្រីដែល​មាន​អាយុច្រើន ដែល​ងាយ​នឹង​ធ្លាក់​សម្រស់ ហើយMosbeau បាន​ផលិត​ស្រឡាយ​ផលិតផល​ជាច្រើន​ដើម្បី​បំពេញ​តម្រូវ​ការ​នេះ។»

លោកស្រី ពិទូពុធធីតា បន្តទៀតថា «ដំបូង​ឡើង​ខ្ញុំ​បាន​សាក​ល្បង​ប្រើ​ដោយ​ផ្ទាល់ ព្រោះ​ថា​ក្នុង​អាជីព​របស់ខ្ញុំ មិន​​ដែល​បាន​គេង​គ្រប់​គ្រាន់​ឡើយ ហើយ​សុខភាព​ និង​សម្រស់រ​បស់​ខ្ញុំធ្លាក់​ចុះ​គួរ​ឲ្យ​បារម្ភ ប៉ុន្តែ​ក្រោយ​ពី​ប្រើប្រាស់ Mosbeau មួយ​រយៈមក ឃើញ​ថា​ទទួល​បាន​លទ្ធផល​គួរ​ឲ្យ​ទុកចិត្ត។ ដូច្នេះ​ហើយ​បាន​ជាហាង ម៉ូដស្ទ័រ យើង​ខ្ញុំ​សម្រេច​នាំយក ផលិតផល​ថែរក្សា​សម្រស់ និង​សុខភាព​ម៉ាក Mosbeau នេះ​មក​ចែក​ចាយ​លក់​ទូទាំង​ប្រទេស​កម្ពុជា​តែម្តង។»

ក្រោយ​ពី​ទទួល​បាន​សិទ្ធិចែក​ចាយ​ដោយ​ស្រប​ច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​រួច​មក ម៉ូដស្ទ័រ បាន​ជ្រើស​តាំង​ភ្នាក់ងារ​លក់​បន្ត​ជា​ច្រើន​នាក់​គ្រប់​ខណ្ឌ​ក្នុង​រាជធានី និង​ខែត្រក្រុង ដែល​ភ្នាក់ងារ​នីមួយៗ​ត្រូវ​បាន​ផ្តល់លិខិតបញ្ជាក់​ដោយ​មាន​ការ​ចុះហត្ថលេខា​ដោយ លោកស្រី ខេង ពិទូពុធធីតា និងមានឡូហ្គូ (logo) របស់ modestore ជាសម្គាល់។​ ដូច្នេះ​អតិថិជន​អាច រក​ជាវ​ផលិតផល Mosbeau នៅគ្រប់ទិសទីដែល​នៅ​ជិត​លោកអ្នក ដើម្បី​ទទួល​បាន​នូវ សេវា​កម្ម​យ៉ាង​ឆាប់​រហ័ស ទាន់ចិត្ត។

លោកស្រី ពិទូពុធធីតា បានបន្ថែមទៀតថា ផលិតផល ម៉ូសប្យូ ក្រៅពីស្រឡាយផលិតផលថែរក្សាសម្រស់ ក៏មានអាហារបំប៉ន ដែលផលិតផ្សំឡើងយ៉ាងសម្រិតសម្រាំងពីសារធាតុផ្សំល្អៗបំផុតជាច្រើនប្រភេទ ហើយត្រូវបានទទួលស្គាល់ពីរដ្ឋាភិបាល ជប៉ុន និងក្រសួងសុខាភិបាលប្រទេសកម្ពុជាផងដែរ។

ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការថែរក្សាសម្រស់ និងការជួបជុំភ្នាក់ងារលក់ផលិតផលម៉ូសប្យូ» លោស្រី ពិទូពុធធីតា បានឲ្យដឹងថា ភ្នាក់ងារ​ចែកចាយផលិតផល របស់ម៉ូសប្យូ ពីហាងម៉ូដស្ទ័រ នឹងទទួលបានការបណ្តុះបណ្តាល ជំនាញក្នុងការលក់ ជំនាញក្នុងការធ្វើទីផ្សារ ក៏ដូចជាបទពិសោធន៍ក្នុងការគ្រប់គ្រងផ្សេងៗទៀតផងដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ម៉ូដស្ទ័រ បាន​រៀប​ចំសិក្ខា​សាលា​ស្តី​ពី ការ​ថែរក្សា​សម្រស់ និង​​ការ​ជួប​ជុំភ្នាក់ងារ លក់​ផលិត​ផល​ម៉ូសប្យូ នាថ្ងៃអាទិត្យ ទី ២២ សីហា កន្លង​ទៅ​នេះ។ សម្រាប់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ក្លាយ​ជាភ្នាក់​ងារ​លក់​ផលិត​ផល​របស់​ម៉ូសប្យូ លោកអ្នក​អាច​ធ្វើការ​ទាក់ទង ទៅកាន់ហាង ម៉ូដស្ទ័រ ផ្ទាល់​ដែល​មាន​អាសយដ្ឋានស្ថិតនៅអាគារលេខ ១៤BC ផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ ឬ អាចទំនាក់ទំនង​ទៅ​កាន់លេខទូរសព្ទ​ទាក់ទងលេខ 078 500 300/  015 88 4888

ភ្នាក់ងារលក់របស់យើង