សំណួរដែលត្រូវបានគេសួរជាញឹកញាប់ពីផលិតផល ម៉ូសប្យូ (MOSBEAU)

១.  ហេតុអ្វីខ្ញុំគួរប្តូរទៅប្រើផលិតផលម៉ូសប្យូ (MOSBEAU) ខណៈដែលមានផលិតផលផ្សេងៗជាច្រើនទៀតដែលផ្តល់នូវអត្ថប្រយោជន៍ដូចគ្នា៖ ធ្វើឱ្យស្បែកស ប្រឆាំងភាពចាស់ ថែរក្សាស្បែក បណ្តុះកោសិកាស្បែកថ្មី -ល- ដែលមានលក់នៅលើទីផ្សារ?

ចម្លើយ

ទីមួយ៖​​​ ផលិតផលរបស់យើងត្រូវបានបង្កើតឡើងយ៉ាងពិសេសដើម្បីធ្វើអោយស្បែកសភ្លឺរលោង មានភាពសកម្មក្នុងការប្រឆាំងភាពចាស់ ផ្តល់សំណើម និងថែរក្សាសុខភាពស្បែក។ ជាផលិតផលឯកទេសខាងថែរក្សាស្បែកចុងក្រោយដែលល្អ និងមានប្រសិទ្ធិភាព ដោយផ្សំឡើងដោយសារធាតុជាច្រើនៗដើម្បីប្រឆាំង នឹងភាពចាស់ជាងវ័យ។

ទីពីរ៖ ផលិតផលធ្វើឱ្យស្បែកសរបស់យើងត្រូវបានផលិតផ្តាច់មុខនៅក្នុងប្រទេសជប៉ុន ហើយជប៉ុនត្រូវបានគេស្គាល់ថា​ ជាអ្នកផលិតគ្រឿងសំអាងដែលគួរឱ្យទុកចិត្តបំផុតនៅលើពិភពលោកដូចជាអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។ ផលិតផលរបស់យើងទាំងអស់ត្រូវបានធានានូវគុណភាពខ្ពស់។

ទីបី៖ ផលិតផលរបស់យើងត្រូវបានបង្កើតចេញពីគ្រឿងផ្សំជាច្រើនដែលមានគុណភាពខ្ពស់ មានសុវត្ថភាព និងប្រសិទ្ធភាព ហើយគ្មានផ្ទុកសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពឡើយ។ ផលិតផលរបស់យើងមានផ្ទុកនូវសារធាតុ ប្រូតេអ៊ីន ផ្លាសិនថល (Placental Protein)។ សារធាតុនេះគឺជាគ្រឿងផ្សំល្អលេខមួយដែលធ្វើឱ្យស្បែកសដែលត្រូវបានប្រើសម្រាប់គោលបំណងវេជ្ជសាស្រ្តនិងស្រាវជ្រាវនៅក្នុងប្រទេសជប៉ុន។ វាមានផ្ទុកនូវកូឡាជែន វីតាមីនសេ គ្លូតាធ្យូន អាប៊ូទីន ចម្រាញ់ចេញពីតែបៃតង និងគ្រឿងផ្សំថែរក្សាស្បែកផ្សេងទៀត។ ផលិតផល​គ្លូតាធ្យូន (Glutathione) និង ផ្លាសិនតា (Placenta) ដែលធ្វើឱ្យស្បែកសភ្លឺថ្លារបស់យើងគឺមានលក្ខណពិសេសបំផុតដែលមិនមានម៉ាកយីហោរនៃផលិតផលផ្សេងទៀតអាចប្រៀបបាន។ ផលិតផលនេះគឺជាផលិផលដំបូងដែលរួមបញ្ចូលប្រូតេអ៊ីន ផ្លសិនថល (Placental) គូឡាជែន (Collagen)  អាប៊ូទីន (Arbutin) តែបៃតង ​គ្លូតាធ្យូន (Glutathione) និងវីតាមីនសេនៅក្នុងផលិតផល។

២. តើអ្វីដែលធ្វើឲ្យផ្លាសិនតាវ៉ាយ៍ (Placenta White) ឈានមុខគេលើសពីផលិតផលបំប៉ន គ្លូតាធ្យូន (Glutathione)និង​ផ្លាសិនថល (Placental)​ ដែលធ្វើឲ្យស្បែកសនិងប្រឆាំងនឹងភាពវ័យចំណាស់?

ចម្លើយ៖ មានផលិតផលធ្វើឲ្យស្បែកសរាប់រយប្រភេទនៅលើទីផ្សាររួចហើយ។ លោកអ្នកប្រហែលជាបានឃើញគ្រីមដែលមានគ្រឿងផ្សំប្រក់ប្រហែលគ្នា។ ដូច្នេះតើអ្វីដែលធ្វើឱ្យរូបមន្តមានលក្ខណៈប្លែកអស្ចារ្យ? និយាយដោយសាមញ្ញគឹ ការស្រាវជ្រាវ។ យើងផ្តោតយ៉ាងចម្បងលើគុណភាពដែលខុសពីម៉ាកផលិតផលផ្សេងទៀត។ ខណៈផលិតផលផ្សេងៗដែលអះអាងថាផលិតនៅក្នុងប្រទេសជប៉ុន ប៉ុន្តែគ្រឿងផ្សំរត្រូវបានរកឃើញថាមកពីប្រទេសចិនទៅវិញ។ សូមប្រុងប្រយ័ត្ន ដ្បិតមានផលិតផលផ្សេងទៀតចម្លងតាមម៉ាកផលិតផលនិងគ្រឿងផ្សំរបស់យើង។

សូមមើលស្លាកយីហោផ្លូវការរបស់ក្រហ៊ុន ដើម្បីឱ្យប្រាកដថាអ្នកកំពុងប្រើតែផលិតផលដែលមិនមានសារធាតុគីមី និងផលិតផលដែលធ្វើឲ្យស្បែកស និងប្រឆាំងនឹងភាពចាស់ដែលត្រូវបានធានាពីគុណភាព និងប្រសិទ្ធិភាព។

ទោះបីជាផលិតផលអន់ខ្លះអាចមានគ្រឿងផ្សំស្រដៀងគ្នាក៏ដោយ តែមិនមានការធានានូវប្រសិទ្ធភាពរបស់វាដែរ។

៣. តើផលិតផលបំប៉នប្រូតេអ៊ីន ផ្លាសិនថល (Placental) ដូចជា ផ្លាសិនតា វ៉ាយ៍ អេតវ៉ាន (Placenta White Advanced) ប្រសើរជាងផលិតផលគ្លូតាធ្យូន (Glutathione) ឬ?

ចម្លើយ៖ ផ្លាសិនតា វ៉ាយ៍ អេតវ៉ាន (Placenta White Advanced) ជាផលិតផលបំប៉នដំបូងគេរបស់ជប៉ុនសម្រាប់ការធ្វើឲ្យស្បែកស ប្រឆាំងភាពចាស់ និងបណ្តុះកោសិកាស្បែកថ្មីឡើងវិញជាមួយប្រូតេអ៊ីនផ្លាសិនថលដែលផ្អែកលើការស្រាវជ្រាវនៅប្រទេសជប៉ុន។ ប្រូតេអ៊ីន ផ្លាសិនថល (Placental) ត្រូវបានបង្ហាញថាមានប្រសិទ្ធភាពជាងទ្វេដងប្រៀបជាមួយនឹងគ្លូតាធ្យូន​ (Glutathione) ក្នុងការធ្វើអោយស្បែកសថ្លា។ ជាការពិត គ្លូតាធ្យូន (Glutathione) មិនត្រូវបានគេចាត់ទុកថាជាសារធាតុធ្វើឱ្យស្បែកសនោះទេនៅក្នុងប្រទេសជប៉ុន ប៉ុន្តែជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។ ផ្លាសិនតា វ៉ាយ៍ អេតវ៉ាន មានទាំងប្រូតេអ៊ីន ផ្លាសិនថល និងគ្លូតាធ្យូន ក្នុងការធ្វើឲ្យស្បែកសល្អបំផុត និងបន្សាបជាតិពុលយ៉ាងមាន​ប្រសិទ្ធិភាព។ បើប្រៀបធៀបទៅនឹងផលិតផលបំប៉នគ្លូតាធ្យូន ផ្សេងទៀតនៅលើទីផ្សារ ផ្លាសិនតា វ៉ាយ៍ អេតវ៉ាន ផ្តល់នូវលទ្ធផលដែលអាចមើលឃើញយ៉ាងឆាប់រហ័សគឺរយៈពេលត្រឹមតែ ១៤ ថ្ងៃប៉ុណ្ណោះ។

៤. តើផលិតផលម៉ូសប្យូអាចប្រើប្រាស់បានលើប្រភេទស្បែកខ្មៅ ជនជាតិអាមេ៉រិកដើមកំណើតអាហ្វ្រិក ឬពណ៌ស្បែករបស់ជនជាតិភាគតិចដែលទេ?

ចម្លើយ៖ ផលិតផលម៉ូសប្យូរបស់យើងត្រូវបានបញ្ជាក់ថា អាចប្រើប្រាស់បានលើគ្រប់ប្រភេទស្បែកទាំងអស់ដោយមិនគិតពីពណ៌ និងជនជាតិឡើយ។ សម្រាប់អ្នកដែលមានប្រភេទស្បែកខ្មៅខ្លាំងអាចនឹងចំណាយពេលយូរបន្តិចទើបមើលឃើញលទ្ធផល។ រាល់ស្បែកត្រូវការការព្យាបាលពិសេស។ ដូច្នេះ ប្រសិនបើអ្នកមិនប្រាកដថាតើផលិតផលណាដែលសាកសមបំផុតសម្រាប់ប្រភេទស្បែករបស់អ្នក  អ្នកគួរពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញរោគស្បែកមុនពេលទិញផលិតផលណាមួយ។ ភាពស៊ីសង្វាក់គ្នានៃផលិតផលទៅនឹងប្រភេទស្បែករបស់អ្នកនឹងកំណត់ថាតើវាមានប្រសិទ្ធភាពឬសុវត្ថិភាពសម្រាប់ស្បែករបស់អ្នកដែរឬទេ។ ការថែរក្សាស្បែកតែងតែផ្តោតអំពីការផ្គូផ្គងដ៏ល្អឥតខ្ចោះរវាងស្បែករបស់អ្នកនិងផលិតតផលដែលត្រូវបានប្រើប្រាស់។

៥. តើផលិតផលម៉ូសប្យូមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់រយៈពេលយូរដែរឬទេ? តើផលិតម៉ូសប្យូមានផ្ទុកសារធាតុដែលបង្កគ្រោះថ្នាក់ដូចជាអ៊ីដ្រូកគីណូន៊ ឬបារតដែរឬទេ?

ចម្លើយ៖ រាល់ផលិតផលម៉ូសប្យូទាំងអស់មិនមានផ្ទុកសារធាតុអ៊ីដ្រូគីណូន បារត ឬស្តេរ៉ូអ៊ីតនោះទេ។ រាល់ការចម្រាញ់ចេញពីធម្មជាតិរបស់យើងទាំងអស់ត្រូវបានច្រោះនិងស្តើរ៉ៀលដើម្បីធានាពីប្រសិទ្ធភាពនិងសុវត្ថិភាពល្អបំផុត។ គ្រឿងផ្សំរបស់យើងមិនមានផ្ទុកសារធាតុគីមីដែលបង្កគ្រោះថ្នាក់នោះទេ។ គ្រឿងផ្សំទាំងអស់គឺមានលក្ខណៈធម្មជាតិនិងត្រូវបានបញ្ជាក់ថាមានសុវត្ថិភាពនិងប្រសិទ្ធភាព។

៦. តើត្រូវចំណាយរយៈពេលប៉ុន្មានដើម្បីឃើញលទ្ធផល?

ចម្លើយ៖ ជាទូទៅលោកអ្នកនឹងចាប់ផ្តើមឃើញលទ្ធផលក្នុងរយៈពេល ២ សប្តាហ៍ដំបូងក្រោយពីការប្រើប្រាស់ជាប្រចាំ។ ទាំងនេះគឺជាសក្ខីភាពដែលបង្ហាញឲ្យឃើញថា អិល ស៊ីស្ទីន កំពុងចាប់ផ្តើមអនុវត្តកត្វកិច្ចរបស់វា។ អតិថិជនរបស់យើងភាគច្រើនបានឃើញលទ្ធផលបន្ទាប់ពីប្រើរយៈពេល ២-៤ ខែក្រោយពីបានប្រើប្រាស់ប្រចាំថ្ងៃ។ លទ្ធផលអាចនឹងខុសគ្នាអាស្រ័យលើប្រភេទស្បែក ពណ៌ស្បែក ស្ថានភាពស្បែក និងបរិមាណពន្លឺព្រះអាទិត្យដែលអ្នកបានទទួលរាល់ថ្ងៃ។ សូម «កុំរំពឹងពីអភិនិហារនៃសម្រស់» ដ្បិតរាល់គោលដៅមានដំណើរការរបស់វា ហើយក្នុងករណីនេះវាក៏ត្រូវការពេលវេលាដើម្បីទទួលបានពណ៌ស្បែកស្រាលជាងមុនដែរ។ គោលដៅដំបូងមិនគួរត្រូវបានផ្តោតលើការធ្វើឱ្យស្បែកសភ្លាមៗទេទោះបីជាការផ្លាស់ប្តូរដំបូងអាចធ្វើឱ្យស្បែករលោង។ ប្រសិនបើអ្នកទទួលរងផលប៉ះពាល់ពីរោគមុនក៏ដោយ វានឹងសម្អាតបន្តិចម្តងៗ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍។ សម្រាប់រាល់ពណ៌ស្បែកខ្មៅ ​វាអាចនឹងចំណាយពេលយូរដើម្បីទទួលបានលទ្ធផល។ សារធាតុផ្សំរបស់ផលិតផលត្រូវការពេលវេលាដើម្បីស្រូបចូលក្នុងរាងកាយរបស់លោកអ្នកដើម្បីផ្តល់លទ្ធផលដែលបង្ហាញលើការពិពណ៌នាផលិតផលនីមួយៗ។

៧. តើការធ្វើអោយស្បែកសចាប់ផ្តើមដំណើរការយ៉ាងដូចម្តេច? តើផលិតផលនេះអាចផ្តល់ឲ្យខ្ញុំនូវពណ៌ស្បែកស្មើគ្នាបានទេ?

ចម្លើយ៖ មូលហេតុដែលធ្វើអោយស្បែករបស់យើងប្រែទៅជាពណ៌សក្នុងការប្រើប្រាស់ថ្នាំធ្វើអោយស្បែកសព្រោះឆ្លាស់សារធាតុមេឡានីនពណ៌ខ្មៅប្រែទៅជាពណ៌សនិងរារាំងអង់ស៊ីម ទីរ៉ូស៊ីនីស (Tyrosinase) ដែលកាតាលីករក្នុងការជួយជំរុញការផលិតជាតិមេឡានីន។ ស្បែកមានជាតិមេឡានីនកាន់តែតិចធ្វើឲ្យពណ៌ស្បែកកាន់តែសផងដែរ។ ដំណើរការនៃប្រូតេអ៊ីនផ្លាសិនថល អាប៊ូទីន (Arboutin) និងគ្លូតាធ្យូន ចាប់ផ្តើមដំណើរការនៅខាងក្នុងស្បែក (ស្រទាប់ស្បែកខាងក្នុង) ទៅខាងក្រៅ (ស្រទាប់ស្បែកខាងក្រៅ)។ ដូច្នេះ វាត្រូការចំណាយពេលវេលាដើម្បីអាចមើលឃើញការផ្លាស់ប្តូរដំបូងនៃពណ៌ស្បែករបស់អ្នក។ ដំណើរការនៃការធ្វើឲ្យស្បែកសគឺផ្តើមពីក្បាលដល់ចុងជើង។ នេះមានន័យថាអ្នកនឹងមានស្បែកភ្លឺថ្លាពេញមួយតួខ្លួន។

៨. នៅពេលដែលខ្ញុំទទួលបាននូវពណ៌ស្បែកដូចអ្វីដែលខ្ញុំចង់បានហើយ តើខ្ញុំគួរបញ្ឈប់ការប្រើប្រាស់ថ្នាំ ផ្លាសិនតា វ៉ាយ៍ អេតវ៉ាន (Placenta White Advanced) ឬខ្ញុំគួរតែបន្តប្រើវាទៀត?

ចម្លើយ៖ តាមពិតវាជាការប្រសើក្នុងការបន្តប្រើផលិតផលថ្នាំលេបនេះ បើទោះបីជាលោកអ្នកបានទទួលបាននូវពណ៌ស្បែកដែលអ្នកប្រាថ្នាចង់បានហើយក៏ដោយ។ អ្នកអាចលេប ២ គ្រាប់ក្នុងមួយថ្ងៃជាការថែរក្សាសុខភាព។ យើងដឹងហើយថា ប្រូតេអ៊ីនផ្លាសិនថល កូឡាជេន និងវីតាមីនសេ ពិតជាល្អសម្រាប់សុខភាពរបស់យើងហើយដោយប្រើវាក្នុងរយៈពេលវែងវានឹងមិនត្រឹមតែធ្វើឲ្យស្បែករបស់យើងសភ្លឺថ្លាប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយធ្វើសុខភាពរបស់យើងកាន់តែប្រសើរថែមទៀតផង។

៩. តើប្រសិទ្ធិភាពនៃផលិតផលផ្លាសិនតា វ៉ាយ៍ អេតវា៉ន ធ្វើអោយស្បែកសស្អាត ស្ថិតស្ថេរជារាងរហូតមែនទេ? តើពណ៌ស្បែករបស់ខ្ញុំនឹងប្រែទៅជាពណ៌ដើមវិញដែរឬទេនៅពេលខ្ញុំឈប់ប្រើវា?

ចម្លើយ៖ ប្រសិទ្ធិភាពរបស់វាគឺស្ថិតស្ថេរជារៀងរហូតប្រសិនបើអ្នកថែរក្សាវា ដោយជៀសវាងការត្រូវឬប៉ះនឹងពន្លឺព្រះអាទិត្យច្រើនពេក។ ពណ៌ស្បែករបស់អ្នកនឹងមិនត្រលប់ទៅសភាពដើមវិញទេបើទោះបីជាអ្នកឈប់ប្រើផលិតផលថ្នាំទាំងនេះក៏ដោយ។ ទោះយ៉ាងណាក៏ស្បែករបស់អ្នកអាចប្រឈមនឹងការប្រែទៅជាបណ៌លឿងត្នោតឬខ្មៅប្រសិនបើស្បែកប៉ះឬប្រឈមពន្លឺព្រះអាទិត្យច្រើននិងធាតុមិនល្អផ្សេងទៀត។

១០.​ តើផលិតផលផ្លាសិនតា វ៉ាយ៍ អេតវា៉ន អាចត្រូវបានប្រើសប្រាប់ព្យាបាលជំងឺស្បែកដែរឬទេ? តើវាជាថ្នាំ វីតាមីនឬអាហារបំប៉ន? តើវាមានបញ្ហអ្វីដែឬទេ បើសិនយើងប្រើប្រាស់ផលិតផលនេះ ជាមួយថ្នាំនិងវីតាមីនផ្សេងទៀត? តើមានអ្វីដែលត្រូវជៀសវាងដែឬទេនៅពេលប្រើថ្នាំគ្រាប់ដែលធ្វើឲ្យស្បែកសនេះ?

ចម្លើយ៖ ផលិតផលម៉ូសប្យូមិនមែនជាថ្នាំហើយមិនមានបំណងធ្វើរោគវិនិច្ឆ័យព្យាបាលឬការពារជំងឺណាមួយឡើយ។  ប្រូតេអ៊ីនផ្លាសិនថល គ្លូតាធ្យូន និងសមាសធាតុរបស់វាអាចត្រូវបានគេចាត់ទុកថាជាប្រភេទអាហារបំប៉ន ឬអាចត្រូវបានគេហៅថាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលផងដែរ។ វាមិនមែនជាឱសថ (ថ្នាំពេទ្យ)ទេ ហើយមិនមានច្បាប់ប្រឆាំងនិងឬការប្រុងប្រយ័ត្នណាមួយដែលត្រូវបានគេយកចិត្តទុកដាក់ឬពិចារណានោះទេ។

ទោះយ៉ាងណា ផលិតផលផ្លាសិនតា វ៉ាយ៍ អេតវា៉ន មិនគួរត្រូវបានយកទៅប្រើចំពោះស្ត្រីបំបៅដោះកូន អ្នកដែលប្រើថ្នាំគីមីសម្រាប់ការព្យាបាល អ្នកប្រើថ្នាំប្រឆាំងនឹងជំងឺបាក់ស្បាត (Depression) ឬអ្នកប្រើថ្នាំប្រឆាំងនឹងរោគ។ អ្នកទើបតែទទួលការវះកាត់ប្តូរសរីរាង្គ មិនគួរប្រើផលិតផលនេះទេ។ តាមដែលអាចធ្វើទៅបាន អ្នកគួរជៀសវាងការទទួលទានភេសជ្ជៈដែលមានផ្ទុកជាតិជាតិអាល់កុល ដ្បិតវត្តមាននៃជាតិអាល់កុលនៅក្នុងក្រពះគឺជាហេតុផលមួយដែលធ្វើអោយរាងកាយរបស់អ្នកមិនស្រូបយកគ្រឿងផ្សំទាំងឡាយនៅក្នុងផលិតផល ផ្លាសិនតា វ៉ាយ៍ អេតវា៉ន។