ធ្លាប់ញ៊ាំកូនឃ្មុំអត់? ជួយព្យាបាលជំងឺវង្វេងវង្វាន់ស្មារតី ខ្សោយបេះដូង និងខ្សោយសាច់ដុំ

លោកអ្នកប្រហែលជាធ្លាប់បានដឹងរួចមកហើយពីអត្ថប្រយោជន៍ទឹកឃ្មុំនិងកូនឃ្មុំ ដ្បិតអ្នកខ្លះបានយកវាមកលាបមុខឬទទួលទាន ហើយលោកអ្នកក៏ប្រហែជាធ្លាប់រីករាយក្នុងការទទួលទានផ្លិតឃ្មុំដែលមានជាប់កូនឃ្មុំតូចៗពណ៌សៗផងដែរ ជាពិសេសពេលយើងធ្វើដំណើរទៅតាមបណ្ដាខេត្ត។ កូនឃ្មុំមិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេ តែថែមទាំងមានអត្ថប្រយោជន៍ដ៏លើសលប់។ អ្នកដឹកនាំក្រុមស្រាវជ្រាវរបស់សកលវិទ្យាល័យ Stanford University នៅសហរដ្ឋអាមេរិកគឺលោក  Kevin Wang បានមានប្រសាសន៍ប្រាប់សារព៌ត៍មាន the Guardian ថា កូនឃ្មុំអាចជួយព្យាបាលជំងឺវង្វេងវង្វាន់ស្មារតី ខ្សោយបេះដូង និងខ្សោយសាច់ដុំ។ អ្នកស្រាវជ្រាវរូបនេះបានបន្តថា សារធាតុកូនឃ្មុំក៏ជួយបង្កើតកោសិកាស្បែកថ្មីដើម្បីជួសជុលនិងទ្រទ្រង់សារពាង្គកាយផងដែរ។ ការស្រាវជ្រាវបែបវេជ្ជសាស្រ្តជាច្រើនក៏បានរកឃើញថាសារធាតុកូនឃ្មុំុមានផ្ទុក៖ ជាតិទឹកពី ៥០ ទៅ ៦០%  ប្រូតេអុីន ១៨% កាបូហាយដ្រាត (carbohydrate) ១៥% លីពីត (ជាតិខ្លាញ់ល្អដែលសារពាង្គកាយត្រូវការចាំបាច់) ពី ៣ ទៅ ៦%  អំបិលរ៉ែ (mineral salts) ១.៥% លើសពីនេះទៅទៀត សារធាតុកូនឃ្មុំក៏មានផ្ទុកបរិមាណប្រូតេអុីនវីតាមីន អង់​ស៊ីម និងអាស៊ីតអាមីណូយ៉ាងច្រើន សម្រាប់ការចិញ្ចឹមនិងអភិវឌ្ឍរាងកាយ ហើយវាត្រូវបានគេចាត់ទុកថាជាសារធាតុមួយដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលផ្តល់អត្ថប្រយោជ​ន៍ជាច្រើនដល់សុខភាពនិងសម្រស់។ ដោយសារតែអត្ថប្រយោជន៍មហាសាលនេះហើយទើបសារធាតុកូនឃ្មុំត្រូវបានអ្នកឯកទេសជនជាតិជប៉ុនយកទៅផ្សំជាមួយសារធាតុសំខាន់ផ្សេងៗទៀត ដើម្បីផលិតជាផលិតផលថែរក្សាសុភាពនិងសម្រស់ដូចជា៖ គ្រីមម៉ូសប្យូ រ៉ូយ៉ាល់ វ៉ាយ ព្រីមៀម​ ដោយផលិតផលនេះផ្សំឡើងពីប្រូតេអុីនកូនឃ្មុំជាសារធាតុបំប៉នដែលមានអានុភាពខ្លាំងក្លា […]

ប្រការចាំបាច់ដើម្បីកាត់បន្ថយជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងមហារីក

ការសិក្សាស្រាវជ្រាវមួយរបស់ក្រុមហ៊ុន Feedback Research បានរកឃើញថាប្រជាពលរដ្នកម្ពុជាមានទំលាប់មួយចំនួនខុសពីលោកខាងលិច៖  ១)​ ភាគច្រើនមិនត្រួតពិនិត្យសុខភាពជាប្រចាំទេ  ២) ប្រសិនបើឈឺនៅដើរបានគឺតែងតែទៅទិញថ្នាំនៅឱសថស្ថាន ៣) នៅឱសថស្ថានមួយចំនួនគ្មានឱសថការីប្រចាំការតែជំនួសដោយអ្នកលក់ប៉ុណ្ណោះ ៤) ជាទំលាប់អ្នកបម្រើការនៅឱសថស្ថានមិនសូវដែលសាកសួររកវេជ្ជបញ្ជាពីអ្នកទិញទេ ៥)​ ពេលខ្លះអ្នកទិញឱសថ ជាអ្នកបញ្ជាឲ្យឱសថការីផ្តល់ឱសថឲ្យខ្លួនប្រើប្រាស់តាមចំណាំ ៦) ​ ប្រជាពលរដ្នភាគច្រើនទៅមន្ទីរពេទ្យនៅតែពេលដែលឈឺប៉ុណ្ណោះ ក្រោយពីអានគំហើញនៃការអង្កេតនេះរួច MODE WELLNESS សូមលើកយកពាក្យស្លោកដ៏ពេញនិយមមួយរបស់ខ្មែរយើងមកជម្រាបជូន “ការពារប្រសើរជាងព្យាបាល”។ ទន្ទឹមនឹងនេះផងដែរ ក្រុមអ្នកស្រាវជ្រាវខាងសុខភាពសាធារណៈបានធ្វើការណែនាំថា ការទទួលទានអាហារត្រឹមត្រូវ និងការធ្វើលំហាត់ប្រាណជាប្រចាំ គឺជាវិធីដ៏ប្រសើរមួយក្នុងការទប់ស្កាត់ និងជួយការពារពីជំងឺផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។  បើនិយាយពីការទទួលទានអាហារឲ្យបានត្រឹមត្រូវ នោះ MODE WELLNESS សូមលើកយកការសិក្សាស្រាវជ្រាវរបស់ School of Public Health នៃសកលវិទ្យា Harvard ក្នុងសហរដ្ឋអាមេរិកដែលបានរកឃើញថា​ការទទួលទានបន្លែនិងផ្លែឈើបានគ្រប់គ្រាន់អាចជួយកាត់បន្ថយជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺ​សរសៃឈាម​បេះដូង សម្ពាធ​ឈាម ជំងឺមហារីក ជំងឺក្រពះពោះវៀន និងជំងឺខ្សោយភ្នែក។  របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ជំងឺមហារីកគឺជាបុព្វហេតុឈានមុខគេទី ២ នៃការស្លាប់ទូទាំងពិភពលោក ហើយមានអត្រាអ្នកស្លាប់ប្រមាណ ៩.១ លាននាក់ក្នុងឆ្នាំ […]

អ្វីទៅជាកូឡាចែន? ហេតុអ្វីបានជាខ្វះមិនបានសម្រាប់សុខភាព?

កូឡាចែន (collagen) ជាសមាសធាតុចម្បងនៅក្នុងរាងកាយយើង ហើយវា​​មាន​​តួនាទីយ៉ាង​សំខាន់ដើម្បី​ធានា ឱ្យបាន​​នូវ​​ការ​​ត​ភ្ជាប់​​គ្នា និង​​ភាព​​បត់​​បែន ព្រម​​ទាំង​​ការ​​បង្កើត​​ថ្មីនៃ​កោ​សិកា​​ស្បែក​។ ការសិក្សាស្រាវជ្រាវបានបញ្ជាក់ថា​ ស្បែកមានកូឡាចែនប្រហែល ៨០% ដោយវាធ្វើការជាមួយប្រូតេអុីនដទៃទៀតគឺអេឡាស្ទុីន (Elastin) ដើម្បីឱ្យស្បែកមានភាពបត់បែនស្រួល។ អ្នកឯកទេសខាងសុខភាព និងជំងឺសើស្បែកគឺលោកស្រីវេជ្ជបណ្ឌិត Whitney Bowe បានប្រាប់សារព័ត៌មាន The New York Times ថា កូឡាចែនជាសរសៃពួរប្រូតេអុីននៅក្នុងស្បែក ហើយពេលដែលយើងនៅក្មេង សរសៃពួរនេះមានភាពរឹងមាំ ប៉ុន្តែវានឹងមានភាពយារនៅពេលយើងឈានចូលវ័យចាស់បន្តិច។ កូឡាចែននឹងមិនអាចត្រូវបានបង្កើតឡើងវិញនោះទេ កាលណាវាបាត់បង់ទៅហើយនោះ។ អ្នកជំនាញរូបនេះបានបន្តទៀតថា កូឡាចែននឹងចាប់ផ្តើមបាត់បង់ប្រមាណ ១% ជារៀងរាល់ឆ្នាំ ពេលយើងមានអាយុចាប់ពី ២០ ឆ្នាំប្លាយឡើងទៅ។ ប្រសិនបើយើងមិនគិតគូរជ្រើសយកអាហារូបត្ថម្ភ ឬរបបអាហារដែលមានសាធាតុកូឡាចែនមកទទួលទាននោះទេ ការបាត់បង់កូឡាចែនរបស់សារពាង្គកាយ នឹងមានការវិវឌ្ឍន៍​ទៅរកភាពទ្រុឌទ្រោមនៃសុខភាព ជាពិសេសការថយចុះនៃសោភ័ណភាពស្បែក។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា ស្បែកនិងឆ្អឹងសត្វសម្បូរទៅដោយកូឡាចែន ប៉ុន្តែជាអកុសលវាមិនត្រូវបានគេទទួលទានដូចសាច់នោះទេ។ ទោះជាយ៉ាងណា អ្នកជំនាញបានយកកូឡាចែនផ្សំជាមួយសារធាតុដទៃទៀត ដើម្បីរួមបញ្ចូលទៅក្នុងផលិតផលថែទាំសុខភាពដើម្បីជំនួសឱ្យការទទួលសារធាតុកូឡាចែនរបស់សត្វដោយផ្ទាល់។  MODE WELLNESS សង្កេតឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតផលដែលផ្សំពីកូឡាចែនមានការពេញនិយមខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជាច្រើន។ មានផលិតផលជាច្រើ​នដែលផ្សំឡើងពីកូឡាចែន​ តួយ៉ាងដូចជាផលិតផលម៉ូសប្យូ របស់ជប៉ុនជាដើម […]

គួរអាន! ទឹកឃ្មុំផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើននឹកស្មានមិនដល់

លោកអ្នកប្រហែលជាបានដឹងនិងឮជាច្រើនមកហើយពីអត្ថប្រយោជន៍របស់ទឹកឃ្មុំ ដ្បិតយើងអាចទទួលទានវា ឬយកវាទៅលាបលើមុខឬក៏យកទៅធ្វើជាថ្នាំដើម្បីព្យាបាលជំងឺផ្សេងៗ មិនថា ស្នាមរលាត់ រលាក ក្អក ដំបៅ ក្រហាយទ្រូង ឬ ឈឺក្រពះ។ល។ ទឹកឃ្មុំត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយតាំងពីបូរាណកាលមកក្នុងគោលបំណងវេជ្ជសាស្រ្ត ឬផ្សេងៗទៀត។ ការរីកចម្រើននៃការស្រាវជ្រាវក្នុងសម័យទំនើបនេះបញ្ជាក់ពី​ សារប្រយោជន៍ដ៏ទូលំទូលាយរបស់ទឹកឃ្មុំ ​ដោយសារតែវាអាចជួយពោះវៀន ជួយឲ្យគេងលក់ស្រួល ជួយលើកកម្ពស់ភាពចុះខ្សោយរបស់ភ្នែក និងជួយព្យាបាលមុខរបួសតាមបែបវេជ្ជសាស្ត្របានយ៉ាងមានប្រសិទ្ធភាព។ ទឹកឃ្មុំផ្ទុកបាក់តេរីល្អៗជាច្រើនដែលជួយព្យាបាលជាលិកាដែលខូច ឲ្យសះស្បើយ មិនបង្កឲ្យមានប្រតិកម្មអាឡែកហ្សី និងជួយការពារកុំឲ្យមានស្លាកស្នាមផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ ទឹកឃ្មុំក៏ត្រូវបានអ្នកវិទ្យាសាស្រ្តយកទៅផលិតទៅជាផលិតផលផ្សេងៗដើម្បីបំពេញសេចក្តីត្រូវការ​និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ តួយ៉ាង អ្នកជំនាញផ្នែកសុខភាពនិងសម្រស់បានយកទឹកឃ្មុំទៅផ្សំជាមួយសារធាតុផ្សំផ្សេងៗទៀតដើម្បីផលិតបន្លែបំប៉ន AOJIRU ដែលអាថ៌កំបាំងនៃជនជាតិជប៉ុនដែលមានសុខភាពល្អនិងអាយុវែង។ វាប្រភេទភេសជ្ជៈធម្មជាតិ និងគ្មានស្ករ ដ៏ពេញនិយមបំផុតនៅប្រទេសជប៉ុន។​ mode wellness សូមលើកយកអត្ថប្រយោជន៍មួយចំនួនរបស់ទឹកឃ្មុំដែលបានចុះផ្សាយដោយវេបសាយ Healthline ជូនមិត្តអ្នកអានដើម្បីស្វែងយល់បន្ថែម។ ១. ទឹកឃ្មុំមានផ្ទុកសារធាតុចិញ្ចឹម៖ ទឹកឃ្មុំ ១ ស្លាបព្រាបាយ (២១ ក្រាម) មានផ្ទុក ៦៤ កាឡូរី និងជាតិស្ករ ១៧ ក្រាម ក្នុងនោះមាន ហ្រ្វាក់តូស (fructose) គ្លុយកូស ម៉ាល់តូស […]

គួរស្វែងយល់! ហេតុអ្វីជនជាតិជប៉ុនមានអាយុរស់នៅជាមធ្យមរហូតដល់ ៨១ ឆ្នាំ?

មិនមែនជាលើកទីមួយទេ ដែលអ្នកធ្លាប់បានឮពាក្យគេនិយាយថា ជប៉ុនជាជាតិសាសន៍ដែលមានអត្រាអាយុវែងរហូតដល់ជិត ១០០ ឆ្នាំ។ អ្នកធ្លាប់បានគិតទេថា ហេតុអ្វីបានជាពលរដ្ធជប៉ុនអាចបំបែកកំណត់ត្រានេះបាន? modewellness សូមលើកយក ៣ ចំណុចសំខាន់ៗ ដែលជាមូលហេតុជាក់ស្តែងដែលជនជាតិជប៉ុនអាចរស់នៅបានអាយុជាមធ្យម៨១ឆ្នាំ និងមានសុខភាពល្អ។ ១. របបអាហារប្រចាំថ្ងៃ៖ ថ្វីដ្បិតតែអ្នកទាំងអស់គ្នាធ្លាប់ឃើញម្ហូបអាហារជប៉ុនមានច្រើនចានពិតមែន តែឈុតអាហារទាំងនោះមានបរិមាណតិចណាស់ជាពិសេសបរិមាណបាយបើប្រៀបធៀបនឹងអាហារខ្មែរយើង​ ​ព្រោះពួកគេបានសិក្សាឃើញថា ការញាំអាហារដែលមានគុណភាពល្អហើយបរិមាណតិចគឺអាចរស់បានយូរ។ កាលជំនាន់មុន ម្ហូបខ្មៃរភាគច្រើនគឺបន្លែ និងត្រី ដូចអស់លោកអ្នកធ្លាប់បានដឹងហើយថា អាហារជាច្រើនដូចជា សម្លកកូរ ប្រហើរ ប្រហុក ទឹកគ្រឿងសុទ្ធសឹងតែមានបន្លែច្រើន ជាប្រភពហ្វាយប៊ឺ វីតាមីន និងប្រូតេអ៊ីន។ សម័យមុន យើងមិនសូវប្រទះឃើញពលរដ្ឋខ្មែរយើងប្រឈមនឹងជំងឺធាត់ជ្រុលដូចសម័យនេះទេ។ បច្ចុប្បន្ននេះ ឥរិយាបទនៃការរស់នៅ និងការហូបចុកត្រូវបានផ្លាស់ប្តូរទៅតាមកម្រិតជីវភាព និងភាពមមាញឹកនឹងការងាររបស់បុគ្គលម្នាក់ៗ ដូច្នេះយើងសង្កេតឃើញថា ការទទួលទានអាហារដែលមានសាច់ច្រើន ញាំអាហារផ្អាប់ គ្រឿងស្រវឹងច្រើន អាហាររហ័សទាន់ចិត្ត (Fast food)​ និងខ្លាញ់ខ្ពស់ជាដើម ជាបុព្វហេតុធ្វើឲ្យសុខភាពមិនល្អ។​ ជនជាតិជប៉ុនចូលចិត្តញ៉ាំបន្លែ និងត្រីស្រដៀងនឹងអាហារខ្មែរយើងដែរ ប៉ុន្តែគេញាំត្រីសមុទ្រច្រើនជាង ហើយបន្លែសម្បូរបែប ពោលគឺពួកគេ ជ្រើសយកអាហារដែលមានជាតិហ្វាយប៊ឺ (Fiber) ជួយដល់សុខភាព ។ […]

មិននឹកស្មានថាការ៉ុតផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពសោះ!

ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញការបរិភោគផ្លែឈើនិងបន្លែដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា ការ៉ុត ជាដើម អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងជំងឺស្ទះសរសៃរឈាមបេះដូង ហើយជំងឺនេះគឺជាបុព្វហេតុដ៏ចំបងនៃការស្លាប់នៅទូទាំងពិភពលោក។ នគរូបនីយកម្មឆាប់រហ័សនិងផលប៉ះពាល់នៃសាកលភាវូបនីយកម្មនៅកម្ពុជាកំពុងនាំមកនូវការផ្លាស់ប្តូររបៀបរស់នៅដែលបង្កើនហានិភ័យនៃជំងឺបេះដូងផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់អង្គការសុខភាពពិភពលោក WHO។ តែទោះជាយ៉ាងនេះក្តី គ្រោះថ្នាក់នៃជំងឺស្ទះសរសៃរឈាមបេះដូង និងជំងឺមួយចំនួនផ្សេងទៀតអាចត្រូវបានកាត់បន្ថយ ដោយទទួលទានផ្លែឈើ និង​បន្លែ ដូចជា ការ៉ុតឲ្យបានច្រើន ដ្បិតការ៉ុតសម្បូរទៅដោយវីតាមីន ជាតិខនិជ និងជាតិសរសៃ។ មិនត្រឹមតែប៉ុណ្ណោះ ការ៉ុតក៏ត្រូវបានគេយកទៅចម្រាញ់ធ្វើជាអាហារបំប៉ន ដូចជាផលិតផល Mosbeau Aojiru ជាដើម ហើយផលិតផលគឺជាអាថ៌កំបាំងរបស់ជនជាតិជប៉ុនសម្រាប់សុខភាពល្អ និងអាយុវែង។ ផលិតផលអ័រជីរ៉ូនេះផ្សំឡើងដោយបន្លែ ១២ មុខ ដូចជា​​ម្សៅចម្រាញ់ចេញពីមើមការ៉ុត វីតាមីនសំខាន់ៗ ៩ ប្រភេទ ហើយវាជាអាហារបំប៉នប្រភេទភេសជ្ជៈធម្មជាតិ និងគ្មានស្ករ ដ៏ពេញនិយមបំផុតនៅប្រទេសជប៉ុន។ ម៉ូដអាស៊ី សូមលើកយកអត្ថប្រយោជន៍មួយចំនួនរបស់ការ៉ុតក្នុងការការពារជំងឺផ្សេងៗ ដែលបានចុះផ្សាយដោយ Medical News Today។ ជំងឺមហារីក៖ ការសិក្សាបានរកឃើញថា របបអាហារដែលមានផ្ទុក ជាតិ​ការ៉ូតេណូអ៊ីត ​មានឥទ្ធិពលប្រឆាំងនឹងជំងឺមហារីក ដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្មនោះអាចជួយកាត់បន្ថយរ៉ាឌីកាល់សេរីនៅក្នុងខ្លួនបាន។ ជំងឺមហារីក​សួត៖ ការ៉ុតមានផ្ទុកសារធាតុបេតាការ៉ូទីន (Beta Carotene)។ ការសិក្សាស្រាជ្រាវបានបង្ហាញថា […]

មិននឹកស្មានថាស្ពៃក្តោបជាបន្លែឱសថសោះ!

ប្រសិនបើអ្នកខានបរិភោគស្ពៃក្តោបរយៈពេលយូរ សូមអ្នកពិចារណាទទួលទានវាឡើងវិញជាប្រចាំ ដ្បិតវាជាប្រភេទបន្លែដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ តើលោកអ្នកពិតជាចង់បានស្បែកស្អាត ស្រកទម្ងន់ មានប្រព័ន្ធភាពស៊ាំនឹងជំងឺបានល្អទេ? ដូច្នេះ សូមពិចារណាលើហេតុផល៥យ៉ាងដែលអ្នកគួរបរិភោគស្ពៃក្តោប ឬប្រភេទអាហារបំប៉នដែលផ្សំឡើងដោយស្ពៃក្តោប ដូចជាផលិតផលអាហារបំប៉ន Mosbeau របស់ប្រទេសជប៉ុនសុទ្ធ ១០០% គឺ អ័រជីរ៉ូ (Aojiru) ជាដើម ដោយផលិតផលនេះមានសារធាតុផ្សំពីបន្លែ ១២ មុខ រួមមានស្ពៃក្តោប និងវីតាមីនសំខាន់ៗ ៩ ប្រភេទ និងសារធាតុផ្សំដទៃទៀតដែលជួយប្រយុទ្ធប្រឆាំងនឹងភាពចាស់ជាងវ័យ ជួយរំលាយអាហារ​ និងទប់ស្កាត់បញ្ហាទល់លាមក។ ព្រោះថាបញ្ហាទល់លាមកអាចបង្កហានិភ័យដល់សុខភាពជាច្រើន ។ ១. ស្ពៃក្តោបផ្តល់អត្ថប្រយោជន៍ដល់សុខភាពយ៉ាងច្រើនដែលមិនគួរត្រូវបានមើលរំលង៖  ស្ពៃក្តោបផ្តល់គុណប្រយោជន៍ចំពោះសុខភាពច្រើនប្រហាក់ប្រហែលនឹងផ្កាខាត់ណាដែរ។ ព្រោះវាមានសារធាតុបេតាការ៉ូទីន (Beta Carotene) វីតាមីន C (វីតាមីន C ជួយកាត់បន្ថយជាតិពុលដែលជាមូលហេតុចម្បងនៃជំងឺរលាកសន្លាក់ និងជំងឺសើស្បែក ) និងជាតិសរសៃ។ ដូចគ្នានេះផងដែរ ស្ពៃក្តោបអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនរួមមានជំងឺមហារីកពោះវៀនធំ។ ២. វាមានតម្លៃធូរថ្លៃ និងអាចរកបានគ្រប់ពេល៖ ស្ពៃក្តោបមានច្រើនប្រភេទដូចជា ស្ពៃក្តោបបៃតង ស្ពៃក្តោបក្រហម ស្ពៃក្តោបណាប៉ាជាដើម ហើយប្រភេទនីមួយៗ មានអត្ថប្រយោជន៍ល្អខុសពីគ្នា។ អ្នកអាចរីករាយក្នុងការបរិភោគស្ពៃក្តោបបានគ្រប់ពេល […]

វិធីសាស្រ្តងាយៗដែលជួយឲ្យបញ្ញាមុតស្រួច

បញ្ញាមុតស្រួចជាអ្វីដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ប៉ុន្តែវាហាក់មានការពិបាកប្រសិនបើយើងមិនបានដឹងពីវិធីសាស្រ្តសំខាន់ខ្លះៗដើម្បីជួយដុសខាត់ និងបង្កើនសមត្ថភាពក្នុងការគិត។ ការស្រាវជ្រាវជាច្រើន​បានបង្ហាញថា យើងអាចការពារកុំឲ្យបញ្ញារបស់យើងចុះខ្សោយទៅតាមវ័យ ដោយគេងឲ្យបានគ្រប់គ្រាន់ តមពិសាបារីនិងគ្រឿងស្រវឹង ធ្វើលំហាត់ប្រាណជាប្រចាំ ឬទទួលទានអាហារឲ្យមានតុល្យភាព ឬមិនលើកម្រិត។ល។​ ដូចគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាំម៉ាត់ ក៏បានទំលាយពីអាថ៍កំបាំងស្រដៀងនឹងការៀបរាប់ខាងលើ ដែលអាចជួយឲ្យលោករក្សាបាននូវសុខភាពផ្នែកបញ្ញាបានល្អប្រសើរ ខណៈលោកមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា កាលពីថ្ងៃទី ០២​ កញ្ញ​ កន្លងទៅ។   ថ្ងៃនេះ modewellness សូមលើកយកវិធីសាស្រ្តងាយៗនិងសាមញ្ញខ្លះៗ ដែលចេញផ្សាយដោយ Harvard Medical School និងប្រភពព័ត៌មានផ្សេងៗទៀត​ មកជូនមិត្តអ្នកអានរបស់យើង យកទៅអនុវត្តដើម្បីជួយឲ្យខ្លួនឯងរក្សាបាននូវភាពវ័យក្មេងជាពិសេស​ទាក់ទងទៅការចងចាំ ដ្បិតអាយុគ្រាន់តែជាតួលេខ។ ១. ធ្វើខ្លួនឲ្យរវល់នឹងការរៀនសូត្រ៖ នៅពេលយើងវិវឌ្ឍន៍ទៅកាន់វ័យចំណាស់ ការចងចាំហាក់មានការថយចុះ ប៉ុន្តែយើងអាចរក្សាការចងចាំយើងមានភាពប្រសើរដូចកាលពីក្មេង ប្រសិនបើយើងមានភាពសកម្មក្នុងការរៀនសូត្រក៏ដូចជាអានសៀវភៅ និងរៀនអ្វីដែលថ្មី។ អ្នកជំនាញបានរកឃើញថាការអប់រំអាចជួយឲ្យយើងរក្សាការចងចាំបានល្អដោយធ្វើឲ្យយើងមានទម្លាប់សកម្មក្នុងការធ្វើអ្វីមួយ។ ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖ យើងគួរតែចំណាយពេលវេលាយ៉ាងហោចណាស់ ៣០​ នាទីដើម្បីអានសៀវភៅ ឬរៀនជំនាញណាមួយថ្មីដែលយើងចូលចិត្ត។ ធ្វើដូច្នេះដើម្បីឲ្យខួរក្បាលយើងកាន់តែមានភាពសកម្ម ហើយជួយរក្សាការចងចាំបានល្អ ទោះបីជាយើងឈានចូលវ័យចំណាស់ក៏ដោយ។ ២. ប្រើញាណរបស់យើង អ្នកវិទ្យាសាស្ត្របានរកឃើញថាការប្រើប្រាស់ស្មារតីនៃញាណទាំងអស់របស់យើង អាចផ្តល់ភាពងាយស្រួលដល់ផ្នែកផ្សេងៗនៃខួរក្បាលរបស់យើងសកម្ម និងអាចជួយឲ្យយើងរក្សាការចងចាំបានល្អប្រសើរ។  […]