១២ ចំនុចដើម្បីសុខភាពល្អ និងភាពស្រស់បំព្រង

១២ ចំនុចដើម្បីសុខភាពល្អ និងភាពស្រស់បំព្រង

អត្ថបទស្តីពីសុខភាពជាច្រើនបានណែនាំពីវិធីសាស្ត្រផ្សេងៗដូចជា៖​ កុំពិសាស្រា បារី កុំរស់នៅក្នុងភាពកខ្វក់ ត្រូវញុំាអាហារបៃតងឲ្យបានច្រើន កាត់បន្ថយអាហារជាតិសាច់ បន្ថែមបន្លែ និងត្រី ។ល។ ប៉ុន្តែជាក់ស្តែង តើយើងអាចធ្វើបានដែរឬទេ?

Mode Wellness​​ បានដកស្រង់អត្ថបទស្រាវជ្រាវមួយដែលចុះផ្សាយដោយសារព័ត៌មាន Elite Daily​​ ដែលបង្ហាញពីគន្លឹះមួយចំនួនសម្រាប់ការរស់នៅមានសុខភាពល្អ និងភាពស្រស់បំព្រង​ដូចខាងក្រោម៖

1. កាត់បន្ថយការញុំាអាហារផ្អាប់៖​  គួរញុំាអាហារស្រស់ៗ និងបន្លែចម្រុះយ៉ាងតិចឲ្យបាន៥ពណ៌ក្នុង១សប្តាហ៍ ជាពិសេសញុំាគ្រឿងសមុទ្រខ្លះដើម្បីបង្កើនសារជាតិកាល់ស្យូមដល់រាងកាយ។

Mode Wellness Tip

2. ត្រូវដើរឲ្យបានច្រើន៖​ ត្រូវកាត់បន្ថយការធ្វើដំណើរដោយយានយន្ត ហើយបង្កើនការដើរដោយថ្មើរជើង។ បើដើរមិនបានច្រើនគួរគប្បីប្រើជណ្តើរជើងឲ្យបានច្រើន។

Mode Wellness Tips

3. កាត់បន្ថយការផឹកគ្រឿងស្រវឹងជោកជាំ៖​  បើអាចធ្វើទៅបានគួរ​កាត់បន្ថយការទទួលទានជាតិស្រវឹងជោគជាំ។ ប្រសិនបើអាចធ្វើបានការសេពគ្រឿងស្រវឹងជោកជាំគួរត្រឹមតែម្តងបានហើយក្នុង១សប្តាហ៍។ ការធ្វើបែបនេះមិនត្រឹមតែជួយឲ្យថ្លើមអ្នកមានសុខភាពល្អប៉ុណ្ណោះទេ តែធ្វើឲ្យកាបូបលុយរបស់អ្នកក៏មានសុខភាពល្អដែរ។

Mode Wellness Tips

4. យកអាហារថ្ងៃត្រង់ពីផ្ទះទៅការិយាល័យធ្វើការ៖​  ការធ្វើបែបនេះនឹងមិនធ្វើឲ្យអ្នកស្ត្រេសនាពេលនឹកដល់ការរកកន្លែងញុំាបាយរាល់ពេលថ្ងៃត្រង់ឡើយ។ ក្រៅពីនោះ អ្នកអាចជួយសន្សំថវិកាគ្រួសារបានទៀតផង។ តែបើអ្នកគ្មានពេលរៀបចំទេ អ្នកអាចបញ្ជាទិញ បាយមាន់ហៃណាន ពី ModeStore​ បាន​។

ModeStore Chicken Rice

ModeStore Bay Kdang

ModeStore Bay Kdang

5. គួរតែយកពេលខ្លះដើរកម្សាន្ត៖​ ការដើរកំសាន្តជួយបន្ថូរបន្ថយភាពតានតឹង។​ ដូច្នេះការដើរទៅលំហែនៅទីដែលមានទេសភាពល្អ ខ្យល់បរិសុទ្ធនឹងជួយឲ្យយើងមានសុខភាពល្អ។

Mode Wellness Tips

6. ទម្លាក់ចោលភាពអវិជ្ជមាន៖​  ភាពអវិជ្ជមានប៉ះពាល់ដ៏អាក្រក់ដល់សុខភាព។ ការរស់នៅក្នុងភាពអវិជ្ជមានដូចជា​ ការចងគំនុំ រក្សាទុកគំហឹងក្នុងចិត្ត ការសងសឹក និងភាពច្រណែន ទាំងនេះនឹងផ្តល់ឲ្យយើងនូវអារម្មណ៍ ក្តៅក្រហាយ និង គ្មានសេចក្តីសុខក្នុងចិត្តឡើយ ជាហេតុធ្វើឲ្យអាយុខ្លី។

Mode Wellness Tips

7. កាត់ចោលទំនាក់ទំនងដែលមានជាតិពុល៖​ មនុស្សដែលបំពុលបរិយាកាស នាំតែភាពអាស្រូវ និន្ទា ឈ្មានីស រុកកួន ដ្រ្តាម៉ាជ្រុល Drama និងច្រណែនអ្នកដទៃ  គួរតែកាត់ចោលទាំងអស់ព្រោះទាំងនេះជាជាតិពុលនៃជីវិត។

Mode Wellness Tips

8. ដកថយពីបច្ចេកវិទ្យាខ្លះ៖​ ពេលខ្លះបណ្តាញសង្គម គឺជាគ្រឿងបំពុលបរិយាកាស រំខានអារម្មណ៏​ និងបង្ខូចសុខភាព។ មនុស្សភាគច្រើនញៀននឹងបច្ចេកវិទ្យា លែងចង់រៀន បាត់បង់ការយកចិត្តទុកដាក់ចំពោះកិច្ចគោល ហើយចំណាយពេលឥតប្រយោជន៍ជាមួយបច្ចេកវិទ្យា។

Mode Wellness Tips

9. គួរតែបង្កើតភាពសកម្មដល់រាងកាយ៖ ដូចជាជិះកង់ រត់លេង ហែលទឹក លេងកីឡា ដើរកម្សាន្ត រៀបចំផ្ទះសម្បែង ឬធ្វើសួនជាដើម ទាំងនេះនឹងអាចធ្វើឲ្យរាងកាយបែកញើស និង បញ្ចេញជាតិពុលពីសារពាង្គកាយ និងមានសុខភាពល្អ។

Mode Wellness Tips

10. អានឲ្យបានច្រើន៖ ការអានជាចំណីនៃបញ្ញា ដូច្នេះត្រូវអានឲ្យបានច្រើនដើម្បីកើនចំណេះ។

Mode Wellness Tips

11. ប្រើប្រាស់ផលិតផលថែរក្សាសុខភាពដែលល្អ​ និង បរិសុទ្ធ៖ ជាពិសេសស្ត្រីកម្ពុជាការរស់នៅក្នុងបរិស្ថានមិនស្អាត ងាយទទួលរងជាតិពុល រួមទាំងឥទ្ធិពលនៃអ៊ុលត្រាវីយូឡេត ងាយនឹងធ្វើឲ្យយើងឆាប់ចាស់ជាងវ័យ។ ដូច្នេះអ្នកគួរតែប្រើប្រាស់ផលិតផលថែរក្សាសុខភាពដែលមានគុណភាពខ្ពស់ដើម្បីទ​ប់ស្កាត់ភាពចំណាស់។ ​ModeStore សូមណែនាំនូវផលិតផលមួយចំនួន។ ព័ត៌មានពិស្តារសូមចុចលីងខាងក្រោម៖

- គ្រីមលាបមុខពេលថ្ងៃ ជំនួយ​ និង ការពារសម្រស់ - Placenta White All in One Mosbeau (Premium Cream)
- ផលិតផលរក្សា និង បង្កើនសម្រស់​ឲ្យក្មេងជាងវ័យប្រភេទគ្រាប់ - Placenta White Advanced Mosbeau (Food Supplement)
- សាប៊ូដុសខ្លួនឲ្យសភ្លឺរលោងស្អាត - Royal White All in One Mosbeau (Body Soap)
- ឡេលាបស្បែកឲ្យសភ្លឺរលោងស្អាត - Placenta White All in One Mosbeau (Body Lotion)
- សាប៊ូលាងមុខបំបាត់ស្អាមអុជខ្មៅ - (អាចម៍រុយ) មុន និងជួយឲ្យមុខស Mosbeau All in One Spotless Whitening



Mosbeau Products

12. បង្កើនភាពសប្បាយរីករាយក្នុងគ្រួសារ៖ ត្រូវចំណាយពេលខ្លះផ្តល់ភាពរីករាយជាមួយក្រុមគ្រួសារ ព្រោះគ្រួសារជាប្រភពផ្តល់សុភមង្គល និងសេចក្តីសុខ បើមានសុភមង្គល និងសេចក្តីសុខ គឺមានអាយុវែងជាមិនខាន។​

Mode Wellness Tips

 

Add Comment

Your email address will not be published. Required fields are marked *

shares