មិននឹកស្មានថាស្ពៃក្តោបជាបន្លែឱសថសោះ!

មិននឹកស្មានថាស្ពៃក្តោបជាបន្លែឱសថសោះ!

ប្រសិនបើអ្នកខានបរិភោគស្ពៃក្តោបរយៈពេលយូរ សូមអ្នកពិចារណាទទួលទានវាឡើងវិញជាប្រចាំ ដ្បិតវាជាប្រភេទបន្លែដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ តើលោកអ្នកពិតជាចង់បានស្បែកស្អាត ស្រកទម្ងន់ មានប្រព័ន្ធភាពស៊ាំនឹងជំងឺបានល្អទេ? ដូច្នេះ សូមពិចារណាលើហេតុផល៥យ៉ាងដែលអ្នកគួរបរិភោគស្ពៃក្តោប ឬប្រភេទអាហារបំប៉នដែលផ្សំឡើងដោយស្ពៃក្តោប ដូចជាផលិតផលអាហារបំប៉ន Mosbeau របស់ប្រទេសជប៉ុនសុទ្ធ ១០០% គឺ អ័រជីរ៉ូ (Aojiru) ជាដើម ដោយផលិតផលនេះមានសារធាតុផ្សំពីបន្លែ ១២ មុខ រួមមានស្ពៃក្តោប និងវីតាមីនសំខាន់ៗ ៩ ប្រភេទ និងសារធាតុផ្សំដទៃទៀតដែលជួយប្រយុទ្ធប្រឆាំងនឹងភាពចាស់ជាងវ័យ ជួយរំលាយអាហារ​ និងទប់ស្កាត់បញ្ហាទល់លាមក។ ព្រោះថាបញ្ហាទល់លាមកអាចបង្កហានិភ័យដល់សុខភាពជាច្រើន ។

ផលិតផលអាហារបំប៉ន ម៉ូសប្យូ (Mosbeau Aojiro) ដែលជួយទប់ស្កាត់ពីជំងឺ សម្រួលដល់ប្រព័ន្ធឈាម ជួយបង្ការបញ្ហាស្បែក (បញ្ហាមុន និង ស្បែកស្ងួត) -ល-។

១. ស្ពៃក្តោបផ្តល់អត្ថប្រយោជន៍ដល់សុខភាពយ៉ាងច្រើនដែលមិនគួរត្រូវបានមើលរំលង៖ 

ស្ពៃក្តោបផ្តល់គុណប្រយោជន៍ចំពោះសុខភាពច្រើនប្រហាក់ប្រហែលនឹងផ្កាខាត់ណាដែរ។ ព្រោះវាមានសារធាតុបេតាការ៉ូទីន (Beta Carotene) វីតាមីន C (វីតាមីន C ជួយកាត់បន្ថយជាតិពុលដែលជាមូលហេតុចម្បងនៃជំងឺរលាកសន្លាក់ និងជំងឺសើស្បែក ) និងជាតិសរសៃ។ ដូចគ្នានេះផងដែរ ស្ពៃក្តោបអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនរួមមានជំងឺមហារីកពោះវៀនធំ។

២. វាមានតម្លៃធូរថ្លៃ និងអាចរកបានគ្រប់ពេល៖

ស្ពៃក្តោបមានច្រើនប្រភេទដូចជា ស្ពៃក្តោបបៃតង ស្ពៃក្តោបក្រហម ស្ពៃក្តោបណាប៉ាជាដើម ហើយប្រភេទនីមួយៗ មានអត្ថប្រយោជន៍ល្អខុសពីគ្នា។ អ្នកអាចរីករាយក្នុងការបរិភោគស្ពៃក្តោបបានគ្រប់ពេល ទោះយកទៅស្ងោរ ឆា ជាមួយសាច់ ឬត្រី ឬញាំជាបន្លែស្រស់ក៏បាន។

៣. ស្ពៃក្តោបអាចទុកក្នុងទូរទឹកកកបានរយៈពេលយូរជាងបន្លែភាគច្រើន៖ ប្រសិនបើស្ពៃក្តោបត្រូវបានរក្សាទុកក្នុងទូរទឹកកកបានត្រឹមត្រូវ វាអាចមានគុណភាពរយៈពេលពី ៣ សប្តាហ៍រហូតដល់ ២ ខែ។ បន្លែនេះផ្តល់ភាពងាយស្រួលដល់អ្នកដែលរវល់ច្រើន ហើយគ្មានពេលគ្រប់គ្រាន់ក្នុងការដើរផ្សារដើម្បីទិញបន្លែ។

៤. ស្ពៃក្តោបជួយសម្រកទម្ងន់ និងធ្វើឲ្យស្បែកស្រស់ស្អាត៖

ស្ពៃក្តោបមានកាឡូរី និងជាតិខ្លាញ់ទាប តែវាមានជាតិសរសៃខ្ពស់។ វាក៏អាចជួយធ្វើឲ្យស្បែកមានសុខភាពស្រស់ថ្លា គ្មានស្នាមរលាក និងភ្លឺរលោង។ ស្ពៃក្តោបសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងវីតាមីន C និងបេតាការ៉ូទីន (Beta Carotene)។ លើសពីនេះ ស្ពៃក្តោបជួយការពារកុំឲ្យសម្ពាធឈាមឡើងខ្ពស់ និងកុំឲ្យទល់លាមក។

៥. ស្ពៃក្តោបជាបន្លែដែលអាចយកទៅធ្វើម្ហូបផ្សេងៗច្រើន៖ វាអាចត្រូវបានគេយកទៅធ្វើសម្ល ស៊ុប សាឡាដ ឆាអន្លក់ ជ្រក់ និងប្រភេទមុខម្ហូបផ្សេងៗទៀត ទោះលាយជាមួយសាច់ ឬគ្មានក៏ដោយ។​ អ្នកខ្លះយកស្ពៃក្តោបទៅបុកឲ្យម៉ដ្ឋហើយយកមកបិទលើផ្ទៃមុខសម្រាប់ម៉ាស្សាឲ្យសាច់មុខសខ្ចីផងដែរ៕

 

ប្រភព៖ The Old Farmer’s Almanac

Add Comment

Your email address will not be published. Required fields are marked *

shares