គួរអាន! ទឹកឃ្មុំផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើននឹកស្មានមិនដល់

គួរអាន! ទឹកឃ្មុំផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើននឹកស្មានមិនដល់

លោកអ្នកប្រហែលជាបានដឹងនិងឮជាច្រើនមកហើយពីអត្ថប្រយោជន៍របស់ទឹកឃ្មុំ ដ្បិតយើងអាចទទួលទានវា ឬយកវាទៅលាបលើមុខឬក៏យកទៅធ្វើជាថ្នាំដើម្បីព្យាបាលជំងឺផ្សេងៗ មិនថា ស្នាមរលាត់ រលាក ក្អក ដំបៅ ក្រហាយទ្រូង ឬ ឈឺក្រពះ។ល។ ទឹកឃ្មុំត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយតាំងពីបូរាណកាលមកក្នុងគោលបំណងវេជ្ជសាស្រ្ត ឬផ្សេងៗទៀត។ ការរីកចម្រើននៃការស្រាវជ្រាវក្នុងសម័យទំនើបនេះបញ្ជាក់ពី​ សារប្រយោជន៍ដ៏ទូលំទូលាយរបស់ទឹកឃ្មុំ ​ដោយសារតែវាអាចជួយពោះវៀន ជួយឲ្យគេងលក់ស្រួល ជួយលើកកម្ពស់ភាពចុះខ្សោយរបស់ភ្នែក និងជួយព្យាបាលមុខរបួសតាមបែបវេជ្ជសាស្ត្របានយ៉ាងមានប្រសិទ្ធភាព។ ទឹកឃ្មុំផ្ទុកបាក់តេរីល្អៗជាច្រើនដែលជួយព្យាបាលជាលិកាដែលខូច ឲ្យសះស្បើយ មិនបង្កឲ្យមានប្រតិកម្មអាឡែកហ្សី និងជួយការពារកុំឲ្យមានស្លាកស្នាមផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ ទឹកឃ្មុំក៏ត្រូវបានអ្នកវិទ្យាសាស្រ្តយកទៅផលិតទៅជាផលិតផលផ្សេងៗដើម្បីបំពេញសេចក្តីត្រូវការ​និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ តួយ៉ាង អ្នកជំនាញផ្នែកសុខភាពនិងសម្រស់បានយកទឹកឃ្មុំទៅផ្សំជាមួយសារធាតុផ្សំផ្សេងៗទៀតដើម្បីផលិតបន្លែបំប៉ន AOJIRU ដែលអាថ៌កំបាំងនៃជនជាតិជប៉ុនដែលមានសុខភាពល្អនិងអាយុវែង។ វាប្រភេទភេសជ្ជៈធម្មជាតិ និងគ្មានស្ករ ដ៏ពេញនិយមបំផុតនៅប្រទេសជប៉ុន។​ mode wellness សូមលើកយកអត្ថប្រយោជន៍មួយចំនួនរបស់ទឹកឃ្មុំដែលបានចុះផ្សាយដោយវេបសាយ Healthline ជូនមិត្តអ្នកអានដើម្បីស្វែងយល់បន្ថែម។

១. ទឹកឃ្មុំមានផ្ទុកសារធាតុចិញ្ចឹម៖

ទឹកឃ្មុំ ១ ស្លាបព្រាបាយ (២១ ក្រាម) មានផ្ទុក ៦៤ កាឡូរី និងជាតិស្ករ ១៧ ក្រាម ក្នុងនោះមាន ហ្រ្វាក់តូស (fructose) គ្លុយកូស ម៉ាល់តូស (maltose) និង សូក្រូស (sucrose)

benefits of honey

២. ទឹកឃ្មុំសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម៖

ទឹកឃ្មុំដែលមានគុណភាពខ្ពស់មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗជាច្រើនរួមមាន អាស៊ីតសរីរាង្គ និងសមាសធាតុ phenolic និង flavonoids។

គេជឿជាក់ថា ការរួមផ្សំនៃសមាសធាតុទាំងនេះផ្តល់ឲ្យទឹកឃ្មុំនូវថាមពលប្រឆាំងអុកស៊ីតកម្ម។ សារធាតុប្រឆាំងអុកស៊ីតកម្មជួយកាត់បន្ថយហានិភ័យនៃការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺមហារីកផ្សេងទៀតមួយចំនួន។

៣. ទឹកឃ្មុំជួយគ្រប់គ្រងកូឡេស្តេរ៉ុលក្នុងខ្លួន៖

ការសិក្សាជាច្រើនបង្ហាញថា ទឹកឃ្មុំអាចធ្វើឲ្យកម្រិតកូឡេស្តេរ៉ុលរបស់អ្នកប្រសើរឡើង។ កម្រិតកូឡេស្តេរ៉ុលអាក្រក់ខ្ពស់អាចជាកត្តាដែលបង្កហានិភ័យខ្ពស់ដល់ជំងឺបេះដូង ដ្បិតវាបង្កើតទៅខ្លាញ់នៅក្នុងសរសៃឈាមដែលអាចបណ្តាលឲ្យកើតជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។

beautiful lady eats honey

៤. ទឹកឃ្មុំអាចបន្ទាបជាតិខ្លាញ់ក្នុងឈាម៖

ការកើនឡើងទ្រីគ្លីសេរីត (Triglycerides)​ ដែលជាជាតិខ្លាញ់នៅក្នុងឈាម គឺជាកត្តាហានិភ័យសម្រាប់ជំងឺបេះដូង។ កម្រិតទ្រីគ្លីសេរីតមានទំនោរកើនឡើងលើរបបអាហារដែលមានជាតិស្ករ។ ការសិក្សាជាច្រើនបានបង្ហាញថា ការប្រើប្រាស់ទឹកឃ្មុំជាប្រចាំអាចជួយបន្ទាបកម្រិតទ្រីគ្លីសេរីត ជាពិសេសនៅពេលវាត្រូវបានគេប្រើជំនួសស្ករ។ វាជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម៕

mode wellness សូមលើទឹកចិត្តឱ្យទទួលទានទឹកឃ្មុំឬជ្រើសរើសយកប្រភេទផលិតផលដែលមានសារធាតុផ្សំពីទឹកឃ្មុំ ដ្បិតទឹកឃ្មុំផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពនិងសម្រស់របស់យើង៕

Add Comment

Your email address will not be published. Required fields are marked *

shares