ធ្លាប់ញ៊ាំកូនឃ្មុំអត់? ជួយព្យាបាលជំងឺវង្វេងវង្វាន់ស្មារតី ខ្សោយបេះដូង និងខ្សោយសាច់ដុំ

ធ្លាប់ញ៊ាំកូនឃ្មុំអត់? ជួយព្យាបាលជំងឺវង្វេងវង្វាន់ស្មារតី ខ្សោយបេះដូង និងខ្សោយសាច់ដុំ

លោកអ្នកប្រហែលជាធ្លាប់បានដឹងរួចមកហើយពីអត្ថប្រយោជន៍ទឹកឃ្មុំនិងកូនឃ្មុំ ដ្បិតអ្នកខ្លះបានយកវាមកលាបមុខឬទទួលទាន ហើយលោកអ្នកក៏ប្រហែជាធ្លាប់រីករាយក្នុងការទទួលទានផ្លិតឃ្មុំដែលមានជាប់កូនឃ្មុំតូចៗពណ៌សៗផងដែរ ជាពិសេសពេលយើងធ្វើដំណើរទៅតាមបណ្ដាខេត្ត។ កូនឃ្មុំមិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេ តែថែមទាំងមានអត្ថប្រយោជន៍ដ៏លើសលប់។ អ្នកដឹកនាំក្រុមស្រាវជ្រាវរបស់សកលវិទ្យាល័យ Stanford University នៅសហរដ្ឋអាមេរិកគឺលោក  Kevin Wang បានមានប្រសាសន៍ប្រាប់សារព៌ត៍មាន the Guardian ថា កូនឃ្មុំអាចជួយព្យាបាលជំងឺវង្វេងវង្វាន់ស្មារតី ខ្សោយបេះដូង និងខ្សោយសាច់ដុំ។ អ្នកស្រាវជ្រាវរូបនេះបានបន្តថា សារធាតុកូនឃ្មុំក៏ជួយបង្កើតកោសិកាស្បែកថ្មីដើម្បីជួសជុលនិងទ្រទ្រង់សារពាង្គកាយផងដែរ។

ការស្រាវជ្រាវបែបវេជ្ជសាស្រ្តជាច្រើនក៏បានរកឃើញថាសារធាតុកូនឃ្មុំុមានផ្ទុក៖

  • ជាតិទឹកពី ៥០ ទៅ ៦០% 
  • ប្រូតេអុីន ១៨%
  • កាបូហាយដ្រាត (carbohydrate) ១៥%
  • លីពីត (ជាតិខ្លាញ់ល្អដែលសារពាង្គកាយត្រូវការចាំបាច់) ពី ៣ ទៅ ៦% 
  • អំបិលរ៉ែ (mineral salts) ១.៥%

លើសពីនេះទៅទៀត សារធាតុកូនឃ្មុំក៏មានផ្ទុកបរិមាណប្រូតេអុីនវីតាមីន អង់​ស៊ីម និងអាស៊ីតអាមីណូយ៉ាងច្រើន សម្រាប់ការចិញ្ចឹមនិងអភិវឌ្ឍរាងកាយ ហើយវាត្រូវបានគេចាត់ទុកថាជាសារធាតុមួយដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលផ្តល់អត្ថប្រយោជ​ន៍ជាច្រើនដល់សុខភាពនិងសម្រស់។ ដោយសារតែអត្ថប្រយោជន៍មហាសាលនេះហើយទើបសារធាតុកូនឃ្មុំត្រូវបានអ្នកឯកទេសជនជាតិជប៉ុនយកទៅផ្សំជាមួយសារធាតុសំខាន់ផ្សេងៗទៀត ដើម្បីផលិតជាផលិតផលថែរក្សាសុភាពនិងសម្រស់ដូចជា៖ គ្រីមម៉ូសប្យូ រ៉ូយ៉ាល់ វ៉ាយ ព្រីមៀម​ ដោយផលិតផលនេះផ្សំឡើងពីប្រូតេអុីនកូនឃ្មុំជាសារធាតុបំប៉នដែលមានអានុភាពខ្លាំងក្លា រួមជាមួយសារធាតុផ្សំសកម្ម ៤៥ មុខផ្សេងទៀតពីប្រទេសជប៉ុន ដែលមានប្រសិទ្ធភាពខ្ពស់ធ្វើឲ្យស្បែកមុខសម៉ដ្ឋភ្លឺរលោងស្អាត។ សារធាតុកូនឃ្មុំមានអត្ថប្រយោជន៍ជាច្រើនដូចជា ការពារពីប្រភេទនៃជំងឺមហារីក (មហារីកដោះ) ការពារថ្លើម ជំនួយដល់ខួរក្បាលនិងការចងចាំ ប្រយុទ្ធប្រឆាំងនឹងកូលេស្តូរ៉ូល ពង្រឹងឆ្អឹងនិងបង្ការជំងឺពុកឆ្អឹង បង្កើនប្រព័ន្ធភាពស៊ាំ ។ល៕

Add Comment

Your email address will not be published. Required fields are marked *

shares