មិននឹកស្មានថាការ៉ុតផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពសោះ!

មិននឹកស្មានថាការ៉ុតផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពសោះ!

ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញការបរិភោគផ្លែឈើនិងបន្លែដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា ការ៉ុត ជាដើម អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងជំងឺស្ទះសរសៃរឈាមបេះដូង ហើយជំងឺនេះគឺជាបុព្វហេតុដ៏ចំបងនៃការស្លាប់នៅទូទាំងពិភពលោក។ នគរូបនីយកម្មឆាប់រហ័សនិងផលប៉ះពាល់នៃសាកលភាវូបនីយកម្មនៅកម្ពុជាកំពុងនាំមកនូវការផ្លាស់ប្តូររបៀបរស់នៅដែលបង្កើនហានិភ័យនៃជំងឺបេះដូងផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់អង្គការសុខភាពពិភពលោក WHO។

តែទោះជាយ៉ាងនេះក្តី គ្រោះថ្នាក់នៃជំងឺស្ទះសរសៃរឈាមបេះដូង និងជំងឺមួយចំនួនផ្សេងទៀតអាចត្រូវបានកាត់បន្ថយ ដោយទទួលទានផ្លែឈើ និង​បន្លែ ដូចជា ការ៉ុតឲ្យបានច្រើន ដ្បិតការ៉ុតសម្បូរទៅដោយវីតាមីន ជាតិខនិជ និងជាតិសរសៃ។

មិនត្រឹមតែប៉ុណ្ណោះ ការ៉ុតក៏ត្រូវបានគេយកទៅចម្រាញ់ធ្វើជាអាហារបំប៉ន ដូចជាផលិតផល Mosbeau Aojiru ជាដើម ហើយផលិតផលគឺជាអាថ៌កំបាំងរបស់ជនជាតិជប៉ុនសម្រាប់សុខភាពល្អ និងអាយុវែង។ ផលិតផលអ័រជីរ៉ូនេះផ្សំឡើងដោយបន្លែ ១២ មុខ ដូចជា​​ម្សៅចម្រាញ់ចេញពីមើមការ៉ុត វីតាមីនសំខាន់ៗ ៩ ប្រភេទ ហើយវាជាអាហារបំប៉នប្រភេទភេសជ្ជៈធម្មជាតិ និងគ្មានស្ករ ដ៏ពេញនិយមបំផុតនៅប្រទេសជប៉ុន។ ម៉ូដអាស៊ី សូមលើកយកអត្ថប្រយោជន៍មួយចំនួនរបស់ការ៉ុតក្នុងការការពារជំងឺផ្សេងៗ ដែលបានចុះផ្សាយដោយ Medical News Today។

Mosbeau Aojiru (The Secret of The Japanese) 30 Sachets

Mosbeau Aojiru (The Secret of The Japanese) 30 Sachets

ជំងឺមហារីក៖ ការសិក្សាបានរកឃើញថា របបអាហារដែលមានផ្ទុក ជាតិ​ការ៉ូតេណូអ៊ីត ​មានឥទ្ធិពលប្រឆាំងនឹងជំងឺមហារីក ដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្មនោះអាចជួយកាត់បន្ថយរ៉ាឌីកាល់សេរីនៅក្នុងខ្លួនបាន។

ជំងឺមហារីក​សួត៖ ការ៉ុតមានផ្ទុកសារធាតុបេតាការ៉ូទីន (Beta Carotene)។ ការសិក្សាស្រាជ្រាវបានបង្ហាញថា សារធាតុបេតាការ៉ូទីន beta-carotene អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត។

ជំងឺមហារីក​ពោះវៀនធំ៖ យោងតាមការស្រាវជ្រាវមួយដែលបានសិក្សាលើមនុស្សចំនួន ៨៩៣ នាក់នៅក្នុងប្រទេសជប៉ុនបានអោយដឹងថា ការបរិភោគរបបអាហារដែលមានផ្ទុកសារធាតុ beta-carotene ច្រើន អាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកពោះវៀនធំបាន។

ជំងឺមហារីកឈាម៖ ការសិក្សារស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវជីវសាស្ត្រនៃសាកលវិទ្យាល័យ Sheffield Hallam University ចក្រភពអង់គ្លេស កាលពីឆ្នាំ ២០១១ បានរកឃើញថា ការទទួលទានទឹកការ៉ុតអាចជួយសម្លាប់កោសិកាឈាមស និងរារាំងការវិវត្តរបស់វា។

ចក្ខុវិញ្ញាណ៖ ការ៉ុតមានផ្ទុកវីតាមីន A។ កង្វះវីតាមីនអាអាចបណ្តាលឲ្យកើតជំងឺស្ងួតភ្នែក​ (xerophthalmia)។​ ជំងឺនេះបង្កអសមត្ថភាពក្នុងការមើលឃើញនៅពេលមានពន្លឺតិចឬងងឹត។

ជំងឺទឹកនោមផ្អែម៖ សារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុ Phytochemicals ក្នុងការ៉ុតអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។

សម្ពាធ​ឈាម៖ ការទទួលទានទឹកការ៉ុតកន្លះពែងមានផ្ទុកជាតិសរសៃ ១.៨ ក្រាម និងប៉ូតាស្យូម ២០៥ មីលីក្រាម។ សមាគមន៍ជំងឺបេះដូងអាម៉េរិកបានណែនាំឲ្យទទួលទានអាហារដែលសម្បូរទៅដោយជាតិសរសៃ និងបង្កើនជាតិប៉ូតាស្យូម ដើម្បីការពារនិងប្រឆាំងនឹងជំងឺលើសឈាម និងជំងឺបេះដូង ហើយការ៉ុតផ្តល់នូវសារធាតុចិញ្ចឹមទាំងនេះ។

ប្រព័ន្ធភាពស៊ាំរាងកាយ៖ ការ៉ុតមានផ្ទុកវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយបង្កើនប្រព័ន្ធភាពស៊ាំនិងការពារពីងឺជំងឺ៕

ប្រភព៖ Medical News Today

Add Comment

Your email address will not be published. Required fields are marked *

shares