គួរស្វែងយល់! ហេតុអ្វីជនជាតិជប៉ុនមានអាយុរស់នៅជាមធ្យមរហូតដល់ ៨១ ឆ្នាំ?

គួរស្វែងយល់! ហេតុអ្វីជនជាតិជប៉ុនមានអាយុរស់នៅជាមធ្យមរហូតដល់ ៨១ ឆ្នាំ?

មិនមែនជាលើកទីមួយទេ ដែលអ្នកធ្លាប់បានឮពាក្យគេនិយាយថា ជប៉ុនជាជាតិសាសន៍ដែលមានអត្រាអាយុវែងរហូតដល់ជិត ១០០ ឆ្នាំ។ អ្នកធ្លាប់បានគិតទេថា ហេតុអ្វីបានជាពលរដ្ធជប៉ុនអាចបំបែកកំណត់ត្រានេះបាន? modewellness សូមលើកយក ៣ ចំណុចសំខាន់ៗ ដែលជាមូលហេតុជាក់ស្តែងដែលជនជាតិជប៉ុនអាចរស់នៅបានអាយុជាមធ្យម៨១ឆ្នាំ និងមានសុខភាពល្អ។

១. របបអាហារប្រចាំថ្ងៃ៖

ថ្វីដ្បិតតែអ្នកទាំងអស់គ្នាធ្លាប់ឃើញម្ហូបអាហារជប៉ុនមានច្រើនចានពិតមែន តែឈុតអាហារទាំងនោះមានបរិមាណតិចណាស់ជាពិសេសបរិមាណបាយបើប្រៀបធៀបនឹងអាហារខ្មែរយើង​ ​ព្រោះពួកគេបានសិក្សាឃើញថា ការញាំអាហារដែលមានគុណភាពល្អហើយបរិមាណតិចគឺអាចរស់បានយូរ។ កាលជំនាន់មុន ម្ហូបខ្មៃរភាគច្រើនគឺបន្លែ និងត្រី ដូចអស់លោកអ្នកធ្លាប់បានដឹងហើយថា អាហារជាច្រើនដូចជា សម្លកកូរ ប្រហើរ ប្រហុក ទឹកគ្រឿងសុទ្ធសឹងតែមានបន្លែច្រើន ជាប្រភពហ្វាយប៊ឺ វីតាមីន និងប្រូតេអ៊ីន។ សម័យមុន យើងមិនសូវប្រទះឃើញពលរដ្ឋខ្មែរយើងប្រឈមនឹងជំងឺធាត់ជ្រុលដូចសម័យនេះទេ។ បច្ចុប្បន្ននេះ ឥរិយាបទនៃការរស់នៅ និងការហូបចុកត្រូវបានផ្លាស់ប្តូរទៅតាមកម្រិតជីវភាព និងភាពមមាញឹកនឹងការងាររបស់បុគ្គលម្នាក់ៗ ដូច្នេះយើងសង្កេតឃើញថា ការទទួលទានអាហារដែលមានសាច់ច្រើន ញាំអាហារផ្អាប់ គ្រឿងស្រវឹងច្រើន អាហាររហ័សទាន់ចិត្ត (Fast food)​ និងខ្លាញ់ខ្ពស់ជាដើម ជាបុព្វហេតុធ្វើឲ្យសុខភាពមិនល្អ។​ ជនជាតិជប៉ុនចូលចិត្តញ៉ាំបន្លែ និងត្រីស្រដៀងនឹងអាហារខ្មែរយើងដែរ ប៉ុន្តែគេញាំត្រីសមុទ្រច្រើនជាង ហើយបន្លែសម្បូរបែប ពោលគឺពួកគេ ជ្រើសយកអាហារដែលមានជាតិហ្វាយប៊ឺ (Fiber) ជួយដល់សុខភាព ។ ​ទោះបីជារវល់យ៉ាងណាក៏ដោយ ពួកគេសុខចិត្តជ្រើសយកអាហារបំប៉ន ដូចជា Mosbeau AOJIRU មកញាំជំនួសបន្លែស្រស់ ដើម្បីរក្សាបាននូវតុល្យភាពហ្វាប៊ឺ វីតាម៊ីន និងប្រូតេអ៊ីន ដើម្បីមានសុខភាពល្អ សម្រស់ឲ្យក្មេងជាងវ័យ។ Mosbeau AORJIRU ជាផលិតផលអាថ៍កំបាំងនៃជនជាតិជប៉ុនដែលធ្វើឲ្យមានសុខភាពល្អ និងអាយុវែង ឥឡូវនេះ ផលិតផលនេះមានលក់នៅកម្ពុជាហើយ ព័ត៌មានបន្លែមសូមចូលទៅ គេហទំព័រ  AOJIRU  

២. អនាម័យ និងការហាត់ប្រាណ

ជនជាតិជប៉ុនគ្រប់ជំនាន់ត្រូវបានបណ្ដុះគំនិតភាពស្អាត និងអនាម័យ។ គិតតាំងពីក្រោកពីគេង វិទ្យុផ្សព្វផ្សាយ និងការដើរប្រកាសពីសន្តិសុខប្រចាំតំបន់ស្រែកដាក់ម៉េក្រូ កុំភ្លេចសម្អាតកន្លែងគេង ហាត់ប្រាណពេលព្រឹក និងងូតទឹកសម្អាតកាយមុនពេលចេញទៅក្រៅ។ មិនតែប៉ុណ្ណោះក្រៅពីចូលចិត្តធ្វើដំណើរដោយថ្មើរជើង ពួកគេចូលចិត្តចេញទៅក្រៅ ជួបមនុស្ស និងបង្កើនទំនាក់ទំនងមនុស្សថ្មីៗ ដូចជាណាត់គ្នាញ៉ាំអាហារ ហាត់ប្រាណ និងដើរលេង ព្រោះគេជឿថាកាលណាមនុស្សមានអារម្មណ៍ល្អ អាយុជីវិតគឺកាន់តែអំណោចផលល្អទៅតាមហ្នឹងដែរ។ 

៣. ស្ដង់ដាជប៉ុនជាគំរូដល់ពិភពលោក

ជនជាតិជប៉ុនត្រូវបានគេចាត់ទុកថា ជាជនជាតិដែលប្រកាន់ក្បួនច្បាប់ជាប់ខ្លួនជានិច្ច ពីរឿងគុណភាពនៃផលិតផលដែលត្រូវបានផលិតចេញពីប្រទេសខ្លួន។ មិនថាផលិតផលបច្ចេកវិទ្យា អាហារបំប៉នសុខភាព និងរបស់របរជាច្រើន គឺប្រជាជនជប៉ុនប្រកាន់ជំហរមួយថា ផលិតផល ទាំងនោះជួយដល់ប្រជាជនខ្លួន ក៏ដូចជាជួយដល់មនុស្សទូទាំងសកលលោកផងដែរ។ ពួកគេប្រកាន់ខ្ជាប់មិនលក់ផលិតផល គ្មានស្ដង់ដាចេញពីប្រទេសមួយនេះឡើយ។ ដូច្នេះហើយមិនថា អាហារប្រចាំថ្ងៃ អាហារបំប៉នសុខភាព បូករួមទាំងរបស់របរប្រើប្រាស់ ដែលមានលក់លើទីផ្សារ គឺពួកគេទិញដោយគ្មានបារម្ភ ហើយក៏មិនបាច់ពិនិត្យមើលច្រើនដែរ ដ្បិតពួកគេដឹងច្បាស់ថា ស្ដង់ដាជប៉ុនគឺបានទទួលទំនុកចិត្តពីអតិថីជនជុំវិញពិភពលោករួចទៅហើយ។ សម្រាប់អាហារបំប៉នវិញ ជប៉ុនបានផលិតនូវផលិតផល PLACENTA COLLAGEN JELLY FOOD SUPPLEMENT​ ដែលជាផលិតផល ការពារសម្រស់របស់អ្នកមិនឲ្យចាស់ជាងវ័យដ៏មានប្រសិទ្ឋិភាព ហើយផលិតផលនេះត្រូវបានផ្សំពីសារធាតុផ្សំដ៏ល្អដើម្បីកាត់បន្ថយភាពចាស់ និងធ្វើឲ្យស្បែកសភ្លឺរលោង ដ៏ល្បីបំផុតពីប្រទេសជប៉ុន៕

ប្រភព៖ MOSBEAU INC

Add Comment

Your email address will not be published. Required fields are marked *

shares