ប្រការចាំបាច់ដើម្បីកាត់បន្ថយជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងមហារីក

ប្រការចាំបាច់ដើម្បីកាត់បន្ថយជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងមហារីក

ការសិក្សាស្រាវជ្រាវមួយរបស់ក្រុមហ៊ុន Feedback Research បានរកឃើញថាប្រជាពលរដ្នកម្ពុជាមានទំលាប់មួយចំនួនខុសពីលោកខាងលិច៖ 

១)​ ភាគច្រើនមិនត្រួតពិនិត្យសុខភាពជាប្រចាំទេ 

២) ប្រសិនបើឈឺនៅដើរបានគឺតែងតែទៅទិញថ្នាំនៅឱសថស្ថាន

៣) នៅឱសថស្ថានមួយចំនួនគ្មានឱសថការីប្រចាំការតែជំនួសដោយអ្នកលក់ប៉ុណ្ណោះ

៤) ជាទំលាប់អ្នកបម្រើការនៅឱសថស្ថានមិនសូវដែលសាកសួររកវេជ្ជបញ្ជាពីអ្នកទិញទេ

៥)​ ពេលខ្លះអ្នកទិញឱសថ ជាអ្នកបញ្ជាឲ្យឱសថការីផ្តល់ឱសថឲ្យខ្លួនប្រើប្រាស់តាមចំណាំ

៦) ​ ប្រជាពលរដ្នភាគច្រើនទៅមន្ទីរពេទ្យនៅតែពេលដែលឈឺប៉ុណ្ណោះ

ក្រោយពីអានគំហើញនៃការអង្កេតនេះរួច MODE WELLNESS សូមលើកយកពាក្យស្លោកដ៏ពេញនិយមមួយរបស់ខ្មែរយើងមកជម្រាបជូន “ការពារប្រសើរជាងព្យាបាល។ ទន្ទឹមនឹងនេះផងដែរ ក្រុមអ្នកស្រាវជ្រាវខាងសុខភាពសាធារណៈបានធ្វើការណែនាំថា ការទទួលទានអាហារត្រឹមត្រូវ និងការធ្វើលំហាត់ប្រាណជាប្រចាំ គឺជាវិធីដ៏ប្រសើរមួយក្នុងការទប់ស្កាត់ និងជួយការពារពីជំងឺផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។ 

បើនិយាយពីការទទួលទានអាហារឲ្យបានត្រឹមត្រូវ នោះ MODE WELLNESS សូមលើកយកការសិក្សាស្រាវជ្រាវរបស់ School of Public Health នៃសកលវិទ្យា Harvard ក្នុងសហរដ្ឋអាមេរិកដែលបានរកឃើញថា​ការទទួលទានបន្លែនិងផ្លែឈើបានគ្រប់គ្រាន់អាចជួយកាត់បន្ថយជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺ​សរសៃឈាម​បេះដូង សម្ពាធ​ឈាម ជំងឺមហារីក ជំងឺក្រពះពោះវៀន និងជំងឺខ្សោយភ្នែក។ 

របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ជំងឺមហារីកគឺជាបុព្វហេតុឈានមុខគេទី ២ នៃការស្លាប់ទូទាំងពិភពលោក ហើយមានអត្រាអ្នកស្លាប់ប្រមាណ ៩.១ លាននាក់ក្នុងឆ្នាំ ២០១៨។ នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយទៀតរបស់អង្គការដដែលនេះដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានអះអាងថា យ៉ាងហោចណាស់មនុស្សចំនួន ២,២ ពាន់លាននាក់នៅលើពិភពលោកមានបញ្ហាខ្សោយភ្នែកឬពិការភ្នែក

អ្នកឯកទេសខាងអាហារូបត្ថម្ភ បានអះអាងថា ការបរិភោគបន្លែផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពជាច្រើន ដ្បិតវាផ្តល់នូវសារធាតុចិញ្ចឹមដ៏សំខាន់ៗសម្រាប់សុខភាពនិងថែរក្សារាងកាយឱ្យមានតុល្យភាព។ អ្នកដែលញ៉ាំបន្លែច្រើនមានសុខភាពល្អ ដោយសារបន្លែជួយកាត់ហានិភ័យនៃជំងឺរ៉ាំរ៉ៃមួយចំនួនដែលយាយីសុខភាពយើង។ ការសិក្សាស្រាវជ្រាវជាច្រើនក៏បានបង្ហាញថា បន្លែគ្មានផ្ទុកនូវកូលេស្តូរ៉ុល ប៉ុន្តែវាសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនដែលរាងកាយយើងត្រូវការ ហើយបន្លែកផ្ទុកទៅដោយសារធាតុជាច្រើនដូចជា ប៉ូតាស្យូម ជាតិសរសៃ​ (Fiber)  អាស៊ីតហ្វូលិក វីតាមីន A វីតាមីនC និងសារធាតុសំខាន់ដទៃទៀត។

nutrient food

ថ្ងៃនេះ MODE WELLNESS សូមលោកយកបន្លែម្យ៉ាងដែលមានគុណប្រយោជន៍ជាច្រើននឹកស្មានមិនដល់​ នោះគឺជាផ្កាខាត់ណាដែលមិនត្រឹមតែឆ្ងាញ់ទេ​ ថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សុខភាពមហាសាល។​ ខាងក្រោមនេះ ជាគុណប្រយោជន៍ដែលពលរដ្នគ្រប់រូបគួរដឹងពីផ្កាខាត់ណា នឹងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីឆ្លុះបញ្ចាំងខ្លឹមសារនៃពាក្យស្លោកខាងលើ៖ 

១. ផ្កាខាត់ណាសម្បូរទៅដោយសារធាតុចិញ្ចឹម៖

ផ្កាខាត់ណា​គឺជាប្រភពនៃជាតិសរសៃនិងប្រូតេអុីន ហើយវាមានផ្ទុកជាតិដែក ប៉ូតាស្យូម កាល់ស្យូម សេលេញ៉ូម (selenium) ម៉ាញ៉េស្យូម និងវីតាមីន A, C, E, K និងប្រភេទវីតាមីន B រួមទាំងអាស៊ីតហ្វូលិកផងដែរ។ 

២. ផ្កាខាត់ណាជួយការពារពីជំងឺបេះដូង៖

ការទទួលទានផ្កាខាត់ណាជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងជំងឺស្ទះសរសៃឈាម ដោយវាជួយកាត់បន្ថយបរិមាណកូលេស្តេរ៉ុលក្នុងរាងកាយយើង។

Heart attack on a man

៣. ផ្កាខាត់ណាជួយដល់សុខភាពភ្នែក

ការទទួលទានផ្កាខាត់ណាអាចកាត់បន្ថហានិភ័យនៃជំងឺភ្នែកផ្សេងៗ ដូចជា ជំងឺខ្វាក់មាន់ដោយសារផ្កាខាត់ណាមានផ្ទុកសារធាតុ beta-carotene ដោយបំប្លែងទៅជាវីតាមីន A។

good vision

៤. ផ្កាខាត់ណាជួយការពារពីជំងឺមហារីក

ផ្កាខាត់ណាមានផ្ទុកសារធាតុស៊ុលហ្វារ៉ាហ្វីន (sulforaphane) ហើយការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា សារធាតុ sulforaphane នេះដើរតួនាទីយ៉ាងចម្បងក្នុងការបន្សាបជាតិពុលនៅក្នុងខ្យល់ដូចជាផ្សែងបារីនិងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន។ ផ្កាខាត់ណាក៏អាចជួយប្រឆាំងនឹងជំងឺមហារីកនិងអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតផងដែរ។

breast cancer

ក្រៅពីអត្ថប្រយោជន៍ខាងលើ ផ្កាខាត់ណាក៏ត្រូវបានអ្នកជំនាញយកវាទៅផលិតទៅអាហារថែរក្សាសុខភាពនិងសម្រស់ទៀតផង។ តួយ៉ាងអ្នកជំនាញជនជាតិជប៉ុននៃក្រុមហ៊ុន MOSBEAU INC បានយកផ្កាខាត់ណាព្រមទាំងបន្លែដទៃទៀតទៅផលិតចេញជាផលិតផលម៉ូសប្យូ អ័រជីរ៉ូ​ ដោយផលិតផលនេះជាអាថ៌កំបាំងនៃជនជាតិជប៉ុនដែលមានសុខភាពល្អ និងអាយុវែង៕

Mode Wellness Mosbeau

Add Comment

Your email address will not be published. Required fields are marked *

shares