មូលហេតុ ១៥ យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ឥត​ឈប់

មូលហេតុ ១៥ យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ឥត​ឈប់

តាមការអង្កេតជារួមទាំងបុរស​ និង ស្ត្រីអាចប្រឈមនឹងការឡើងទម្ងន់នៅពេលអាយុកាន់តែច្រើន។​ កត្តានេះបណ្តាលមកពីរបៀបរបបនៃការរស់នៅ (lifestyle)។ ថ្ងៃនេះ Mode Wellness សូមលើកយកអត្ថបទមួយដែលបានបោះផ្សាយដោយលោក​វេជ្ជបណ្ឌិត Ryan Raman នៅលើវែបសាយ Headline រួមទាំងការអង្កេតជាក់ស្តែងផ្សេងទៀតមកបង្ហាញជូនមិត្តអ្នកអានអំពីមូលហេតុទាំងឡាយដែលធ្វើឲ្យឡើងទម្ងន់ (weight gain)។

ជាមធ្យមមនុស្សទូទៅអាចឡើងទម្ងន់ពី​ ចន្លោះ ០.៥ – ១ kg ក្នុង១ឆ្នាំ។​ ប៉ុន្តែបើការទទួលទាន និង របៀបរបបនៃការរស់នៅមិនប្រយ័ត្នប្រយែងទេ ទម្ងន់របស់អ្នកអាចនឹងប្រឈមការកើនឡើងនៃទម្ងន់ច្រើនជាងមុខ។ ខាងក្រោមនេះ គឺជាការរកឃើញរបស់លោក វេជ្ជបណ្ឌិត Ryan Raman ដែលបង្ហាញពីមូលហេតុចំបងនៃការឡើងទម្ងន់៖

1. ការទទួលទានអាហារលឿនពេក៖

ការទទួលទានអាហារលឿនពេក បណ្តាលឲ្យការញំុានោះលើសពីតម្រូវការរបស់សារពាង្គកាយ។ ការផ្តល់ព័ត៌មានពីក្រពះទៅខួរក្បាលជាធម្មតាយឺតបន្តិច​​ ដូច្នេះធ្វើឲ្យអ្នកញំុាលើសចំនួនដោយមិនដឹងខ្លួន ពីព្រោះខួរក្បាលមិនផ្តល់សញ្ញាទាន់ពេល។​បើការទទួលទានរបៀបនេះបានក្លាយជាទម្លាប់ទៅហើយ នោះលទ្ធផលនឹងធ្វើប្រឈមនឹងការលើសទម្ងន់ ជាមិនខាន។

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖
គួរញំុាអាហារឲ្យយឺតល្មមហើយញំុាម្តងៗមានបរិមាណ តិច ហើយទំពារឲ្យបានម៉ដ្ឋ។

Mode Wellness

2. ទទួលទានទឹកមិនគ្រប់គ្រាន់៖

ការសិក្សាស្រាវជ្រាវបង្ហាញថា កង្វះជាតិទឹកក្នុងសារពាង្គកាយជាសញ្ញាប្រឈមនឹងគ្រោះថ្នាក់ដ៏ច្រើន។ អ្នកវិទ្យាសាស្ត្រសុខាភិបាលបានរកឃើញថាប្រសិនបើទទួលទានទឹក២កែវមុនការញំុាអាហារពេលព្រឹក លោកអ្នកនឹងអាចបន្ថយបរិមាណកាឡូរីរហូតដល់ទៅ២២%ព្រោះថាអ្នកនឹងញាំតិចជាងសព្វមួយដង។ 

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖
ប្រសិនបើការញំុាទឹកបរិសុទ្ធមានភាពធុញទ្រាន់​ គួរតែចិតក្រូចឆ្មារ ឬត្រសក់ឬផ្លែឈើណាដែលអ្នកចូលចិត្តពីរបីចំណិតដាក់ក្នុងទឹកដើម្បីបង្កើនរសជាតិ​​ នោះអ្នកនឹងចូលចិត្តញំុាមិនខាន។

Mode Wellness

3. ការជួបជំុហូបចុកញឹកញាប់ពេក៖

នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ការជួបជំុគ្នាមានច្រើនលើសលប់ដោយរាប់ទាំងពិធីប្រពៃណី ជាតិ ការទទួលរងឥទ្ធិពលនៃវប្បធម៌បរទេស និងទំនាក់ទំនងជំនួញ​ មិត្តភាព ។-ល-។​ ការជួបជំុទាំងនេះភាគច្រើនគឺទទួលទានគ្រឿងស្រវឹង ជាមួយសាច់ក្លែម។ អ្នកខ្លះគិតថា ការញំុាសាច់ក្លែមឲ្យបានច្រើនដើម្បីកំុឲ្យស្រវឹង។ អ្នកខ្លះយល់ថា បើគ្មានសាច់ក្លែមគឺ ផឹកមិនកើតហើយបានក្លាយជាទម្លាប់ទៅហើយ ដូច្នេះសារពាង្គកាយទទួលយករបបអាហារច្រើនលើសលប់ដែលលើសពីតម្រូវការ។ ដូច្នេះការឡើងទម្ងន់ជារឿងមិនចម្លែកឡើយ។ 

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖ 
កាត់បន្ថយការជួបជុំដដែលៗណាដែលឥតប្រយោជន៍។ បើជៀសមិនផុតទេ គួរតែហូបចុកនៅចុងសប្តាហ៍បានហើយ។

Mode Wellness

4. ការអង្គុយមួយកន្លែងយូរពេក៖

ការសិក្សាស្រាវជ្រាវបានបង្ហាញថា ប្រមាណ ៣៤% នៃអ្នកដែលអង្គុយចន្លោះពី ៩ ទៅ១១ ម៉ោងក្នុងមួយថ្ងៃនៅកន្លែងធ្វើការ អាចប្រឈមនឹងការស្លាប់មុនអាយុ ហើយរួមផ្សំនឹងការដែលអ្នកទាំងនោះខកខានឬមិនសូវបានហាត់ប្រាណជាប្រចាំផងដែរ។

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ
ដើម្បីមានសុខភាពល្អ អ្នកគួរតែហាត់ប្រាណជាប្រចាំ។ ការហាត់ប្រាណមិនចាំបាច់ធ្វើនៅក្នុងសួនច្បារ កន្លែងហាត់ប្រាណឡើយ។ យើងអាចហាត់បានក្នុងបន្ទប់គេង ឬកន្លែងធ្វើការ និងបង្កើនភាពសកម្មដល់រាងកាយ ។

Mode Wellness

5. គេងមិនគ្រប់គ្រាន់៖

ការគេងមិនគ្រប់គ្រាន់មានការជះឥទ្ធិពលមិនល្អយ៉ាងច្រើនដូចជា​៖ មានការផ្លាស់ប្តូរអ័រម៉ូន និង ខ្ជិលធ្វើលំហាត់ប្រាណ។ ទាំងនេះហើយជាកក្តាប្រឈមនឹងការឡើងទម្ងន់។ ការស្រាវជ្រាវបញ្ជាក់ថា អ្នកដែលគេងមិនគ្រប់គ្រាន់ធ្វើឲ្យដុះក្បាលពោះ ហើយប្រព័ន្ធដុតបញ្ឆេះអាហារក្នុងសារពាង្គកាយចុះខ្សោយ ធ្វើឲ្យងាយឡើងទម្ងន់។ មនុស្សដុះក្បាលពោះហើយលើសទម្ងន់ងាយប្រឈមនឹងបញ្ហាជំងឺបេះដូង និង ជំងឺទឹកនោមផ្អែមប្រភេទ២។

Mode Wellness

6. គ្មានពេលសម្រាកលំហែកាយ៖

មនុស្សដែលមិនបានសម្រាកលំហែកាយ តែងប្រឈមនឹងជំងឺស្ត្រេស។ ការសិក្សាបញ្ជាក់ថាមនុស្សស្ត្រេសភាគច្រើនតែងឃ្លានហើយញំុាច្រើន ឬតែងតែចេញក្រៅដើម្បីកាត់សាញ។ ការកាត់សាញញឹកញាប់ពេកក៏ជាមូលហេតុមួយធ្វើឲ្យឡើងទម្ងន់ដែរ។ 

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ
វិធីដែលប្រសើរបំផុតដើម្បីដោះស្រាយបញ្ហាស្ត្រេសគឺ គួរធ្វើសមាធិ ឬហាត់យ៉ូហ្គា (Yoga)។

Mode Wellness

7. មើលទូរស័ព្ទ ឬលេងហ្វេសបុកពេលញំុាអាហារ៖

មនុស្សដែលមានទម្លាប់អាក្រក់ដែលញំុាបាយផង មើលទូរស័ព្ទផង ឬលេងហ្វេសបុកផងភាគច្រើនគឺញំុាច្រើនជាងតម្រូវការរបស់សារពាង្គកាយ ព្រោះគាត់មិនបានយកចិត្តទុកដាក់ចំពោះបរិមាណដែលបានញំុា។ 

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ
គួរផ្តោតយកចិត្តទុកដាក់ចំពោះអាហារដែលត្រូវញំុាហើយគ្រប់គ្រងស្ថានភាពនៃការញំុាឲ្យបានត្រឹមត្រូវ។​ ហើយការញាំអាហារផងលេងទូរស័ព្ទផងជាឥរិយាបទមិនសមរម្យជាពិសេសពេលញាំអាហារជុំគ្នា។

Mode Wellness

8. ការញំុាភេសជ្ជៈដែលមានកាឡូរីច្រើន៖

ការញំុភេសជ្ជៈដូចជាទឹកផ្លែឈើ ទឹកក្រូចកំប៉ុង​ជាប្រភពកាឡូរីច្រើនហើយងាយនឹងធ្វើឲ្យអ្នកធាត់ណាស់។ 

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ
គប្បីញំុាផ្លែឈើស្រស់ព្រោះថា ការទំពារជួយឲ្យធ្មេញមានសុខភាពរឹងមាំផង ហើយធ្វើឲ្យយើងមានអារម្មណ៏ថាញំុាយូរ និង ច្រើនផងងាយគ្រប់គ្រងស្ថានភាពញំុា។

Mode Wellness

9. ការទទួលទានអាហារដែលមានជាតិប្រូតេអុីនមិនគ្រប់គ្រាន់៖

ការញំុាអាហារដែលមានសារធាតុប្រូតេអុីន ធ្វើឲ្យរាងកាយរឹងមាំ ហើយមិនឆាប់ឃ្លាន និងជួយជំរុញភាពសកម្មនៃប្រព័ន្ធរំលាយអាហារហើយជួយទប់ស្កាត់ការឡើងទម្ងន់បានមួយកម្រិត។

អាហារដែលមានសារធាតុប្រូតេអុីនច្រើនដូចជាសាច់ត្រី ស៊ុត តៅហ៊ូ និងគ្រាប់ធញ្ញធជាតិជាដើម។​

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ
គួរបន្ថយក្រុមអាហារកាបូអីដ្រាត (Carbohydrate) ខ្លះមានដូចជាបាយ ម៉ី និងនំបុ័ងហើយជំនួសដោយប្រូតេអ៊ីនវិញ។

Mode Wellness

10. ញំុាហ្វាយបឺរ (fiber) មិនគ្រប់គ្រាន់៖

ការញំុាអាហាដែលមានជាតិហ្វាយបឺរមិនគ្រប់គ្រាន់ងាយឲ្យឡើងទម្ងន់ព្រោះថាសារធាតុហ្វាយបឺរជួយឲ្យអ្នកមិនសូវឃ្លាន។ ដូច្នេះការទទួលទានដែលមានជាតិហ្វាយបឺរច្រើនជួយឲ្យយើងមានសុខភាពល្អ និង​ គ្រប់គ្រងការឡើងទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។ ពួកក្រុមអាហារដែលសម្បូរសារធាតុហ្វាយបឺរមានដូចជា៖ ផ្លែចេក ក្រូច ប៉ោម ស្វាយ ស្រ្ត័រប៊ែរី បន្លែបៃតង សណ្តែកខៀវជាដើម។ ដើម្បីងាយស្រួលលោកអ្នកក៏អាចញំុាផលិតផលបន្លែកញ្ចប់បស់ផលិតផល Mosbeau បានដែលជាផលិតផលសុទ្ធពីប្រទេសជប៉ុន១០០%​ហើយជាប្រភពហ្វាយបឺរដ៏សម្បូរបែប

Mode Wellness

11. ការញំុាអាហារសម្រន់ច្រើនពេក៖

ការញំុាអាហារសម្រន់ច្រើនធ្វើឲ្យឡើងទម្ងន់ព្រោះអាហារសម្រន់ទាំងនេះភាគច្រើនមានខ្លាញ់ និង ជាតិស្ករខ្ពស់។ 

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ
គួរញំុាអាហារបំប៉នដែលផ្តល់ផលប្រយោជន៏ដល់សុខភាពដូចជា​ Mosbeau

​​ 

Mode Wellness

12. ញំុាអាហារដែលមានជាតិខ្លាញ់ល្អច្រើនជ្រុល៖

អាហារមួយចំនួនដែលផ្ទុកសារធាតុខ្លាញ់ល្អដូចជា៖ ផ្លែបឺរ ខ្ទិះដូង ប្រេងអូលីវជាដើម។ ជាតិខ្លាញ់ទាំងនេះគឺជាខ្លាញ់ល្អប៉ុន្តែការទទួលទានច្រើនជ្រុលធ្វើឲ្យលើសជាតិខ្លាញ់ក្នុងខ្លួនដែរ។

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ
គួរគប្បីទទួលទានអាហារឲ្យមានតុល្យភាព។ របបអាហារដែលល្អគួរញំុាចម្រុះគ្នារវាងអាហារដែលមានហ្វាយបឺរ សាច់ ស៊ុត បន្លែ និងផ្លែឈើ។

13. ការញំុាកាហ្វេដែលមានជាតិក្រែម ឬទឹកដោះគោច្រើន៖

កាហ្វេមិនត្រឹមតែជួយជម្រុញដល់ភាពសកម្មនៃសារពាង្គកាយប៉ុណ្ណោះទេ ប៉ុន្តែជួយផ្តល់នូវសារជាតិប្រឆាំងអុកសុីតកម្មទៀតផង។ តាមការអង្កេតប្រជាពលរដ្ឋកម្ពុជាភាគច្រើនចូលចិត្តញំុាកាហ្វេលាយទឹកដោះគោច្រើនជ្រុល ឬដាក់ក្រែមខាប់ (ទឹកដោះគោះខាប់) និង​ស្ករច្រើន។ សាធាតុទាំងនេះហើយដែលធ្វើឲ្យលើសកាឡូរី និង ជម្រុញឲ្យងាយឡើងទម្ងន់។

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ
គួរកាត់បន្ថយបរិមាណទឹកដោះឆៅ ស្ករ និងក្រែមខាប់ក្នុងកែវកាហ្វេរបស់អ្នក។

Mode Wellness

14. មិនសូវទទួលទានបន្លែ និង ផ្លែឈើ៖

បន្លែផ្លែឈើជាប្រភពដ៏សម្បូរបែបនៃវីតាមីន ហ្វាយបឺរ។ បន្លែដែលមានពណ៌ បៃតងកាន់តែចាស់ មានភាពសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺបានទៀតផង។ 

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ
រៀងរាល់ពេលនៃការញាំអាហារ អ្នកគួរតែញំុាបន្លែ ផ្លែឈើជាប្រចាំ ដើម្បីជួយកាត់បន្ថយការញំុាអាហារផ្សេងទៀតបានយ៉ាងមានប្រសិទ្ធិភាព ហើយជាការគ្រប់គ្រងទម្ងន់ដ៏ប្រសើរ។

Mode Wellness

15. ការញំុាអាហារមិនទៀងទាត់៖

ការទទួលទានអាហារយឺតយ៉ាវម្តងម្កាលមិនជាការគំរាមកំហែងដល់សុខភាពឡើយ ប៉ុន្តែការទទួលទានមិនទៀងទាត់ជាប្រចាំនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពដូចជា ជំងឺបេះដូង ជំងឺរាំរ៉ៃ ជំងឺលើស ឬខ្វះជាតិស្ករ ជាពិសេសធ្វើឲ្យឡើងខ្លាញ់ម្តុំចង្កេះ។ 

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ
បើអ្នកគ្មានវិន័យខ្ជាប់ខ្ជួនក្នុងការទទួលទានអាហារ គួរតែរៀនញាំជាមួយមនុស្សដែលចេះគ្រប់គ្រងពេលវេលាល្អ ឲ្យបានញឹកញាប់ដើម្បីទទួលយកទម្លាប់ល្អៗពីគេ។

Mode Wellness

បំណងល្អពី Mode Wellness៖ សុខភាព ជាទ្រព្យដែលមិនអាចទិញដូរ នៅលើទីផ្សារបានឡើយ បើអ្នកចង់បានសុខភាពល្អ ចូរត្រូវចេះថែរក្សាសុខភាពខ្លួនឯង មិនមែនការស្វែងរកគ្រូពេទ្យដែលពូកែនៅពេលឈឺឡើយ។ ទោះមានលុយច្រើនលើសលប់ មានចំណេះវិជ្ជាច្រើនពេកក្រៃ ហើយមានអំណាចបុណ្យស័ក្តិគ្មានគេផ្ទឹមក្តី បើគ្មានសុខភាពហើយ អ្វីៗលែងមានន័យទាំងអស់។​ សូមចាប់ផ្តើមយកចិត្តទុកដាក់ចំពោះសុខភាពរបស់អ្នកពីឥឡូវនេះ បើមិនដើម្បីខ្លួនឯងក៏កុំនាំទុក្ខកង្វល់ពីបញ្ហាសុខភាពរបស់អ្នកដល់មនុស្សជាទីស្រឡាញ់របស់អ្នកដែរ ព្រោះថាបើអ្នកឈើហើយបន្ទុកនោះនឹងធ្លាក់ទៅលើក្រុមគ្រួសារអ្នកជាមិនខាន។ គួរត្រួតពិនិត្យសុខភាពរបស់អ្នកជាប្រចាំ​ និងសម្រួលផ្លូវចិត្តឲ្យស្ងប់ល្អ​។ ចូរកុំរស់នៅក្នុងលោភៈ (សេចក្តីចង់មាន​ចង់បានលើសប្រមាណ) ភាពអស្មិមានះ (សេចក្តីប្រកាន់ជ្រុល ការមានចិត្តរឹងត្អឹងពេក ប្រកាន់ថាខ្លួនខ្ពស់ ហើយប្រព្រឹត្តិត្រូវរហូត) ហើយមិនគួររស់នៅជាមួយភាពក្រេវក្រោធ​ (ការរស់នៅដោយកំហឹង ច្រឡោតខឹងគ្រប់ប្រការដោយគ្មានហេតុផល) ទាំងនេះជាបុព្វហេតុនៃសេចក្តីអន្តរាយនៃសុខភាព និងអពមង្គល៕

Add Comment

Your email address will not be published. Required fields are marked *

shares