អាថ៍​កំបាំង ១២ យ៉ាង​ធ្វើ​អោយ​ស្បែកស​ស្អាត​ភ្លឺ​រលោង

អាថ៍​កំបាំង ១២ យ៉ាង​ធ្វើ​អោយ​ស្បែកស​ស្អាត​ភ្លឺ​រលោង

ការ​​មាន​​ស្បែក​​ស្អាត​​ស្រស់​​ថ្លា​គឺ​​ជា​អ្វី​ដែល​​មនុស្ស​​ភាគ​​ច្រើន​​ជា​ពិសេស​​សុភាព​នារី​​ប្រាថ្នាចង់បាន តែ​​ពួក​គាត់​ហាក់​មិន​ទាន់​បាន​ស្វែងយល់​ពីវិធី​ថែទាំ​ស្បែក​ឲ្យ​បាន​ស៊ីជម្រៅ​នោះ​ទេ។ ថ្ងៃនេះ modewellness សូម​បង្ហាញ​ជូន​អាថ៍កំបាំង​មួយ​ចំនួន​ដែល​បានចេញ​ផ្សាយ​ដោយ​វេបសាយ៍ Bestlife ដើម្បី​ចែក​រំលែក​គន្លឹះ​ល្អៗក្នុង​ការ​ថែរក្សាសុខភាព​ស្បែក​របស់​លោកអ្នក​ឲ្យ​បាន​ស្រស់ស្អាត និង ក្មេងជាងវ័យ។

១. ការថែរក្សាស្បែកតាមបែបធម្មជាតិ៖

ការ​ថែ​ទាំ​សម្រស់​ស្បែក​បែប​ធម្មជាតិ​ហាក់​មិន​សូវ​មាន​ការ​ពេញ​និយម​នាពេល​បច្ចុប្បន្ន​នេះ​ទេព្រោះ​ថា​ការ​ស្វែង​រក​គ្រឿង​ផ្សំ​ដែល​គ្មាន​ជាតិ​គីមី​នោះ​គឺ​មាន​ផល​លំបាក​ណាស់​ទៅ​ហើយ​សម្រាប់​ស្ថាន​ភាព​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្​ននេះ តែ​បើ​អាច​ធ្វើបាននោះ​ជា​មធ្យោ​បាយ​ដ៏ល្អ។ មាគ៌ា​ដ៏​ប្រសើរ​ដើម្បី​ថែរក្សា​សម្រស់ និង​សុខ​ភាព​ស្បែក​គឺ​ត្រូវ​តែ​រស់​នៅ​ដោយ​ភាព​ស្រស់​បំព្រង និង​មាន​សុខភាព​ល្អ​​ហើយ វិធាន​ដ៏​ងាយ​បំផុត​គឺ​លោកអ្នក​គួរ​ចាកចេញ​ឲ្យ​ឆ្ងាយ​ពី​ផលិតផល​ថែ​រក្សា​សម្រស់​ទាំង​ឡាយ​ណា​ដែលផ្ទុក​ទៅ​ដោយ​សារធាតុ​ពុល​និង​គីមី​ខ្ពស់​ដែល​អាច​បំផ្លាញ​សុខ​ភាព​របស់​លោកអ្នក ហើយ​ជំនួស​មកវិញ​នូវ​ផលិតផល​ណា​ដែល​ជួយ​បំប៉ន​សុខភាព​ទាំង​មូល​ដែល​លើស​ពីស្បែក។

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖
លោក​អ្នក​គួរពិចារណា​ប្រើប្រាស់​ផលិតផល​ដែល​ជួយ​ជួសជុល​ស្បែក​ទ្រុឌទ្រោម​និង​ប្រយុទ្ធប្រឆាំង​នឹង​ភាព​ចាស់​ជាងវ័យ ដូចជា​ផលិតផល Mosbeau​​ Placenta Collagen

Mode Wellness

២.​ គួរទទួលទានទឹកឲ្យបានច្រើន

ទឹក​មិន​ត្រឹម​តែ​ជួយ​ឱ្យ​រាងកាយ​របស់​អ្នក​មាន​ថាមពល​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាច​ជួយ​សម្រួល​ដល់​អ្វី​គ្រប់យ៉ាង​ក្នុង​ខ្លួន​មនុស្ស​យើង​ឱ្យ​ដំណើរ​ការ​បាន​ប្រសើរ ហើយ​ថែម​ទាំង​ជា​ធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​ស្បែក​របស់​អ្នក​ឲ្យ​មាន​សំណើម​និង​ភ្លឺ​ស្រស់​ថ្លាផងដែរ ដ្បិត​ស្បែក​ត្រូវ​ការជាតិ​ទឹក​ប្រមាណ ៦៤ ភាគរយ។ ប្រសិន​បើ​អ្នក​មិន​ទទួល​ទាន​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ នោះ​ទេ​ស្បែក​របស់​អ្នក​ហាក់​មាន​សភាព​ស្ងួត​ហើយ​ស្តើង និង​អាច​ប្រឈម​នឹង​ភាព​ជ្រាវជ្រួញ​កាន់​តែ​ខ្លាំង។

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖

គួរ​ទទួល​ទាន​​ទឹក​យ៉ាង​​ហោច​ណាស់​ឲ្យ​បាន ៨ កែវ ក្នុង​មួយថ្ងៃ។ ប៉ុន្តែលោក​អ្នក​អាច​ជ្រើស​រើស​ប្រើកូឡាចែន (Collagen) ញាំ​ផង​ដែរ​ព្រោះ​ថា​វា​មាន​សារសំខាន់ ស្ទើរ​តែ​ប្រហាក់​ប្រហែល​ជា​មួយ​នឹង​ទឹក​ដែរ ដោយ​សារ​វាជា​សារធាតុ​ដែល​ផ្តល់នូវ ហេដ្ឋារចនា​សម្ព័ន្ឋក្នុង​រាងកាយ​មនុស្ស។ 

      1. ៧៥%នៃស្បែកបង្កើតដោយ ​កូឡាចែន (Collagen​) ដែល​​មាន​​តួនាទី យ៉ាង​សំខាន់ ដើម្បី​ធានា ឲ្យ​​បាន​​នូវ​​ការ​​ត​ភ្ជាប់​​គ្នា និង​​ភាព​​បត់​​បែន ព្រម​​ទាំង​​ការ​​បង្កើត​​ថ្មីនៃ​កោ​សិកា​​ស្បែក។
      2. ក្នុងវ័យ ៣០​ឆ្នាំ​​ការផលិត​កូឡាចែន​ ដែល​ផលិត​ដោយ​ស្បែក​របស់​មនុស្សយើង នឹងធ្លាក់ចុះ។ ប្រសិនបើ ជា កូឡាចែន មិន​ត្រូវ​បាន​ជួសជុល ឬ​បំពេញ​បន្ថែមទេ ចន្លោះ​ប្រហោង​នៃ​ស្បែក​ចាប់​ផ្តើម​កើត​ឡើង ដែល​ធ្វើ​ឲ្យ​មនុស្ស​មើល​ទៅ​ងាយចាស់​ជាងវ័យ។ លោក​អ្នក​អាច​ជ្រើស​រើសយក Collagen​ របស់​ជប៉ុន​ដែល​អាច​ទុក​ចិត្តបាន១០០%ពីគុណភាព និងសុវត្ថិភាព។

Mode Wellness

៣. កាត់បន្ថយការទទួលអាហារដែលមានជាតិស្ករខ្ពស់

ស្ករប្រៀប​បាន​នឹង​សត្រូវ​ដែល​តាម​យាយី​និង​បៀតបៀនរាងកាយ​មនុស្ស​យើង ហើយ​វាបង្កការ​រំខាន​និង​ផ្តល់ផល​អវិជ្ជមាន​ដល់​សុខភាព​ស្បែក​ផងដែរ​។​ ស្ករមិន​ត្រឹម​តែ​អាច​បង្ក​ការ​រលាក​ដែល​នាំ​ឲ្យស្បែក​ឆាប់​ជ្រាវ​ជ្រួញ​ប៉ុណ្ណោះទេ តែ​វា​ថែម​ទាំង​ជា​មូលហេតុ​បណ្តាល​ឲ្យ​កើតមុន និង​ស្បែក​គ្រើម​ផងដែរ។

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖

គួរជៀសវាង​ការទទួលទាន​អាហារ​ដែល​មាន​កម្រិត​ជាតិ​ស្ករខ្ពស់ និង អាហារ​ដែល​ផ្ទុក​សារធាតុ​កាបូអ៊ីដ្រាត (Carbohydrates)ច្រើន ព្រោះ​កាបូអ៊ីដ្រាត​អាច​បម្លែង​ទៅ​ជាស្ករ​នៅ​ក្នុងខ្លួនបាន ដូចជា ពពួកបាយ ម៉ី គុយទាវ ភីស្សា (Pizza) នំបុ័ង (White Bread) ប៉ាស្តារ (White Pasta) ជាដើម។

Mode Wellness

៤. ប្រើប្រាស់ផលិតដែលមានគុណភាពខ្ពស់

នៅ​ពេល​ដែល​អ្នក​កាន់​តែចាស់ ស្បែក​របស់​អ្នក​ត្រូវ​ការការយក​ចិត្​តទុក​ដាក់​បំផុត​ក្នុង​ការ​ថែរក្សា​ឲ្យបាន​ល្អ​ប្រសើរ ហើយ​អ្នក​គួរ​ចំណាយ​ប្រាក់​បន្ថែម​បន្តិចបន្តួច​ទៅ​លើ​ផលិតផល​ដែល​មានគុណភាព​ល្អ​ដែល​នឹង​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ស្រស់​ស្អាត និងមាន​សុវត្ថិភាព​រយៈពេលយូរ។ 

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖

អ្នក​គួរពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ ហើយ​ត្រូវ​ជ្រើស​រើស​ផលិតផល​ដែល មានគុណភាព និង​សុវត្ថិភាព​ខ្ពស់​ដូចជា​ផលិតផល ម៉ូសប្យូ (Mosbeau) ជាដើម។

Mode Wellness

៥. ទទួលទានតែបៃតង

តែបៃតង​មិនមែន​ត្រឹម​តែ​ធ្វើ​ឲ្យ​សុខភាព​ល្អនិង​ជំនួស​ជាតិ​កាហ្វេ​អ៊ីន​ប៉ុណ្ណោះទេ តែ​វា​ក៏​ជាវិធី​យ៉ាង​ឆាប់​រហ័ស​ដើម្បីផ្តល់​ឱ្យ​ស្បែក​របស់អ្នក​មាន​សុខភាព​ល្អ​ផងដែរ។ គ្រូពេទ្យ​ជំនាញ​ខាង​ស្បែក​បាន​រក​ឃើញថា  តែ​បៃតង​អាច​ជួយ​ប្រឆាំង​នឹង​ការរលាក ព្រមទាំង​អាច​ជួយ​ដល់​បញ្ហាស្បែក​ផ្សេងៗ​ផងដែរ។ លើស​ពីនេះ​ទៅទៀត​ផលិតផល​ថែរក្សាស្បែក​ដែល​ផ្សំពីតែបៃតង​ក៏​ផ្តល់​អត្ថប្រយោជន៍​ខ្ពស់​ដល់​ការថែទាំ និង​ភាព​រីកលូតលាស់​កោសិកាថ្មីរបស់​ស្បែក​ផងដែរ។

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖

លោក​អ្នក​គួរ​កាត់​បន្ថយ​ការ​ទទួល​ទាន​ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈ​ដែល​មានជាតិ​ស្ករ​ខ្ពស់ និង​ជាតិអាកុល ហើយជ្រើស​យក​តែបៃតង​ជំនួសវិញ។ modewellness សូមណែនាំ​ផលិតផល​ដែល​ផ្សំពី​តែបៃតង​ដែល​ទទួល​ស្គាល់ និង​ប្រើប្រាស់​៥០​ប្រទេសនៅ​លើពិភពលោក។

Mode Wellness- Mosbeau

៦. មិនគួរចូលគេងយប់ពេកជ្រៅនោះទេ

តាម​ការសង្កេត មនុស្ស​ភាគច្រើន​ជាពិសេស ស្ត្រីដែលមាន​មុខ​ងារ​ជា​មេផ្ទះផង ជាម្តាយផង ជាភរិយាផង ជាអ្នកជំនួញផង ឬក៏​ជា​និយោជិត​នៅ​ស្ថាប័ន្ថផ្សេងៗ ផង គ្មាន​ពេលវេល​គ្រប់គ្រាន់​​ក្នុង​ការ​សម្រាក​ឡើយ ហើយ​ពួកគាត់​ហាក់អស់​កម្លាំង​និង​មានអារម្មណ៍​មិន​សូវ​ល្អពេលដែល​ក្រោក​ពីដំណេក​។ យោងទៅ​តាម​អ្នកជំនាញ​សុខភាព​ស្បែក Melissa Piliang បាន​ឲ្យដឹង​ថា​ការបង្អង់​ពេលវេលា​នៃការ​សម្រាក​អាច​រួមចំណែក​និង​ធ្វើឲ្យរាងកាយទ្រុឌទ្រោម​ហើយ​ឆាប់​ចាស់​ជាងវ័យ​។ ដូច​ពាក្យស្លោកភាសាអង់គ្លេស លើក​ឡើង​ដោយ​លោក Benjamin Franklin ថា៖ Early to bed and early to rise, makes a man healthy, wealthy, and wise“។ modewellness សូម​បក​ប្រែ​ក្រៅផ្លូវការជូន  «ចូលគេងពីព្រលប់ ក្រោកពីព្រលឹម សុខភាពមាំទាំ បញ្ញាឈ្លាសវៃ ទ្រព្យកើនលើសលប់សម្បូរក្រាស់ក្រៃ។»

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖

គួរគេង​ឲ្យ​បានយ៉ាង​ហោច​ណាស់ពី ៧ ទៅ ៨ ម៉ោងក្នុង​មួយយប់ ហើយ​ព្យាយាម​ចូលគេង​ពីព្រលប់​ហើយ​ក្រោក​ពីព្រលឹម​រៀងរាល់ថ្ងៃ។ ចូរ​កុំញាំ​អាហារពេលយប់ ជាពិ​សេស​សាច់ច្រើន​ពេកព្រោះ​ថាក្រពះ​លោក​អ្នកត្រូវការ​ពេលវេលាច្រើន​ដើម្បីកិនអាហារ ហើយអាចបណ្តាលឲ្យការគេងមិនស្ងប់។

Mode Wellness Mosbeau

៧. ផ្តល់សំណើមដល់ស្បែក

អ្នកគួរផ្តល់សំណើមដល់ស្បែក បើទោះបីជាអ្នកគិតថាស្បែករបស់អ្នកមើលទៅហាក់មានសំណើមគ្រប់គ្រាន់ក៏ដោយ តែការផ្តល់សំណើ​មបន្ថែមដល់ស្បែកជាតម្រូវការចាំបាច់ក្នុងការរក្សាតុល្យភាពសំណើម ក្នុងសារពាង្គកាយដើម្បីឱ្យផ្តល់ភាពសើមដល់ស្បែកជាប្រចាំ។

ការរស់នៅក្នុងបរិស្ថានមិនស្អាត ការទទួលរងនូវកាំរស្មីអ៊ុលត្រាវីយូឡេត៍ និងកង្វះការគាំពារស្បែកសុទ្ធសឹងតែជាបុព្វហេតុធ្វើឲ្យស្បែកខូចខាត។​

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖

គួរប្រើប្រាស់ផលិតផលថែរក្សាស្បែក ដែលមានសាធាតុបំប៉ន និងការពារប្រសិទ្ធិភាពខ្ពស់ដើម្បីភាពស្រស់ថ្លា។​

Mode Wellness-Mosbeau

៨.​ កាត់បន្ថយការទទួលទានអាហារដែលមានជាតិទឹកដោះ

អ្នក​គួរកាត់​បន្ថយ​កា​រញ៉ាំក្រែមខាប់ ឈីស​(ប្រូម៉ា) និង​ទឹក​ដោះគោ បើ​ទោះបី​ជាពួក​អាហារ​ទាំង​នេះ​មាន​រសជាតិ​ឆ្ងាញ់ និង​សម្បូរ​ទៅ​ដោយ​វីតាមីន ប្រូតេអីន និងកាល់ស្យូម…ក៏ដោយ តែបើញាំច្រើនជ្រុល វានឹង​ហុចផល​មិន​ល្អដល់​ស្បែក​របស់​អ្នកផងដែរ។​ យោងទៅតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​បានបញ្ជាក់ថា ទឹក​ដោះគោ​អាច​ធ្វើ​ឲ្យ​អ្នក​កើត​មុន​បានដែរ ដោយ​សារតែ​អរម៉ូន​និង​សារធាតុ​លូតលាស់​នៅក្នុង​ទឹកដោះគោ។ នៅពេល​ដែល​សារធាតុ​ទាំងនោះ​ចូលក្នុង​ខ្លួន​របស់អ្នក វាអាច​ផ្តល់​ភាព​បម្រែបម្រួលដល់អរម៉ូន ដែល​អាច​បណ្តាល​ឲ្យកើត​មុន​ក៏ដូចជា​បញ្ហា​ស្បែក​ផ្សេង​ទៀត​ផងដែរ។ 

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖

អ្នកគួរប្រើផលិតផលបែបអាហារបំប៉ន ដូចជា ម៉ូសប្យូ (Mosbeau) ដើម្បីជំនួយបន្ថែម។

Mode Wellness

៩. គ្រប់គ្រងកម្រិតស្ត្រេសរបស់អ្នក

មិនថា​លោកអ្នក​ប្រឈម​នឹង​ជំងឺ​ស្ត្រេស​ឬធុញ​ថប់​ដែល​បណ្តាល​មក​ពី​ការសិក្សា​រៀនសូត្រ ធ្វើការងារ ឬ​មកពី​កត្តា​ផ្សេង​ទៀត​នោះទេ វាសុទ្ធតែ​ហុចផល​មិនល្អដល់​សុខភាព​ស្បែក ក៏ដូចជា​សុខភាព​ទាំងមូល​ផងដែរ។
ការ​សិក្សា​​មួយ​​របស់​​អ្នក​​ជំនាញ​​បញ្ហា​​ស្បែក​​បាន​​រកឃើញថា បញ្ហា​ស្បែក​​នឹង​​មាន​​សភាព​​កាន់​​តែអាក្រក់​ទៅៗ នៅ​​ពេល​ដែល​​យើង​​មាន​​ការធុញថប់ បញ្ហា​បាក់ស្បាត ឬជំងឺថប់ដង្ហើម។ 

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖

គួររកអ្វីដែលអ្នកចូលចិត្តធ្វើដើម្បីបន្ធូរអារម្មណ៍របស់អ្នក ដូចជា អានសៀវ​ភៅ​ដែល​អ្នក​ចូលចិត្ត​ ឬដើរ​កំសាន្ត​ជា​មួយ​​មនុស្សជាទី​ស្រឡាញ់​របស់អ្នក ឬធ្វើសមាធិរយៈពេល ១០ នាទីក្នុងមួយថ្ងៃ។

Mode Wellness

១០.​ អ្នកគួរកុំស្ទាបអង្អែលមុខរបស់អ្នកញឹកពេក

វាជារឿងធម្មតាទេដែលអ្នកចូលចិត្តប៉ះ ឬស្ទាបអង្អែលផ្ទៃមុខរបស់អ្នក ជាពិសេសនៅពេលដែលអ្នកមានអារម្មណ៍ធុញទ្រាន់។ នៅពេលខ្លះ​អ្នកប៉ះ​ផ្ទៃមុខ​ដោយ​មិនបានគិត ឬនឹកស្មាន​ថាមាន​មេរោគ និង​បាក់តេ​រី​ជាប់​នឹងដៃ​របស់​អ្នកឡើយ។

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖

គួរលាងសម្អាតដៃរបស់អ្នកឲ្យបានទៀងទាត់ ហើយកាត់បន្ថយការស្ទាប ឬប៉ះផ្ទៃមុខរបស់អ្នក។ហើយគួរប្រើសាប៊ូលាងមុខបំបាត់ស្នាមអុជខ្មៅ ស្បែកស្រអាប់ (អាចម៍រុយ)​ មុន និងជួយឲ្យមុខសស្អាត​ (ប្រើបានគ្រប់ប្រភេទស្បែក)សាប៊ូ ឬ  Mosbeau All in One Spotless Whitening Green Tea Soap

Mode Wellness

១១. គួរប្រើប្រាស់អាហារបំប៉ន

អាហារបំប៉នអាចជួយជំរុញនិងធ្វើឲ្យស្បែកអ្នកមានសុខភាពល្អ ព្រោះវាសម្បូរទៅដោយសារធាតុផ្សំផ្សេងៗគ្នាជាច្រើន ដូចជាវីតាមីននិងសារធាតុរ៉ែដែលធ្វើឲ្យស្បែករលោងស្អាត។ 

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖

គួរជ្រើសរើសអាហារបំប៉នដែលល្អនិងមានសុវត្តិភាពខ្ពស់ដូចជា ផលិតផលអាហារបំប៉ន ម៉ូសប្យូ (Mosbeau Aojiro) ដែលជួយទប់ស្កាត់ពីជំងឺ សម្រួលដល់ប្រព័ន្ធឈាម ជួយបង្ការបញ្ហាស្បែក (បញ្ហាមុន និង ស្បែកស្ងួត) -ល-។

Mode Wellness Mosbeau

១២. ប្រើប្រាស់ផលិតផលលាបលើផ្ទៃមុខ

ការ​​ប្រើប្រាស់​ផលិតផល​លាបលើ​ផ្ទៃមុខ​អាច​ជួយ​ឲ្យស្បែក​របស់​អ្នក​មើល​ទៅ​ស្រស់​ថ្លា​ហើយ​មាន​សំណើម និង​ជួយ​ទប់​ស្កាត់​ស្បែកស្ងួត បញ្ហាមុន និង​បញ្ហា​ស្បែក​ផ្សេងៗ​ទៀត។ អ្នកអាច​ពិចារណា​ប្រើប្រាស់​គ្រីម​លាបមុខ​ពេល​ថ្ងៃ​ជំនួយ​ និង ការពារ​សម្រស់ ឬ Mosbeau Placenta White All in One (Premium Cream)។ ផលិតផល​នេះ​គឺជួយ​ឲ្យស្បែកស​ភ្លឺរលោង ជម្រុះ​កោសិកា​ស្បែកចាស់ និង បណ្តុះ​កោសិកា​ស្បែកថ្មី ផ្តល់​សំណើម​ដល់​ស្បែក​ ការពារ​កម្តៅ​អ៊ុលត្រាវីយូឡេត៍​ពីព្រះអាទិត្យ… ជាដើម។

Mosbeau

***ពាក្យស្លោក​ខ្មែរ​មួយ​ឃ្លា​បាន​លើក​ឡើងថា៖​ ការពារ​ប្រសើរ​ជាង​ព្យាបាល ហើយ modewellness យល់​ឃើញ​ថាពាក្យស្លោក​នេះនៅ​តែ​មាន​អត្ថន័យ​សមស្រប​ក្នុង​បរិបទ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ។ យើង​សង្កេត​ឃើញ​ជារួមថា ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​ហាក់​មិនសូវ​គិត​គូរ​ឬ​ខ្វល់ខ្វាយ​ពីសុខភាព​ឡើយ តួយ៉ាង​ដូចជា​មិនសូវ​ទៅ​ពិនិត្យ​សុខភាព​ជាប្រចាំទេ ហើយ​ចូលពេទ្យ​តែពេលឈឺ។ ដូចគ្នានឹង​បញ្ហា​ស្បែកដែរ ស្ត្រីភាគ​ច្រើន​មិន​សូវ​បាន​ប្រើប្រាស់​ផលិតផល​ដែលមាន​គុណភាពល្អ ​ត្រឹមត្រូវ និង​មាន​សុវត្ថិភាព​រយៈពេលយូរទេ ប៉ុន្តេ​បែជា​ជ្រើស​ប្រើ​ផលិតផល​ណា​ដែល​ធ្វើឲ្យឆាប់ស ឆាប់​ភ្លឺរលោង​នៅពេល​ដែល​ខ្លួន​ជួបប្រទះ​នឹង​បញ្ហស្បែកជាំ ខ្មៅ ជ្រីវជ្រួញ ឬ​កើត​មុន​ជា​ដើម។ ស្ត្រីដែល​មាន​អាយុ​ចាប់​ពី៣០ឆ្នាំ​ឡើង​ទៅ​បម្រែបម្រួល​នៃអរម៉ូន និង​ការ​ស្រូប​យក​សាធាតុ​បំប៉ន​ក៏​ថមថយ​ដូច្នេះគួរ​គិត​គូរ​ពីបញ្ហាសុខភាព​អ្នក​ជាប្​រចាំជាពិសេស​មុន​ការ​ធ្លាក់​ចុះ​នៃ​សម្រស់ និង​សុខ​ភាព​ទាំង​មូល៕

 

Add Comment

Your email address will not be published. Required fields are marked *

shares