អ្វីទៅជាកូឡាចែន? ហេតុអ្វីបានជាខ្វះមិនបានសម្រាប់សុខភាព?

អ្វីទៅជាកូឡាចែន? ហេតុអ្វីបានជាខ្វះមិនបានសម្រាប់សុខភាព?

កូឡាចែន (collagen) ជាសមាសធាតុចម្បងនៅក្នុងរាងកាយយើង ហើយវា​​មាន​​តួនាទីយ៉ាង​សំខាន់ដើម្បី​ធានា ឱ្យបាន​​នូវ​​ការ​​ត​ភ្ជាប់​​គ្នា និង​​ភាព​​បត់​​បែន ព្រម​​ទាំង​​ការ​​បង្កើត​​ថ្មីនៃ​កោ​សិកា​​ស្បែក​។ ការសិក្សាស្រាវជ្រាវបានបញ្ជាក់ថា​ ស្បែកមានកូឡាចែនប្រហែល ៨០% ដោយវាធ្វើការជាមួយប្រូតេអុីនដទៃទៀតគឺអេឡាស្ទុីន (Elastin) ដើម្បីឱ្យស្បែកមានភាពបត់បែនស្រួល។ អ្នកឯកទេសខាងសុខភាព និងជំងឺសើស្បែកគឺលោកស្រីវេជ្ជបណ្ឌិត Whitney Bowe បានប្រាប់សារព័ត៌មាន The New York Times ថា កូឡាចែនជាសរសៃពួរប្រូតេអុីននៅក្នុងស្បែក ហើយពេលដែលយើងនៅក្មេង សរសៃពួរនេះមានភាពរឹងមាំ ប៉ុន្តែវានឹងមានភាពយារនៅពេលយើងឈានចូលវ័យចាស់បន្តិច។ កូឡាចែននឹងមិនអាចត្រូវបានបង្កើតឡើងវិញនោះទេ កាលណាវាបាត់បង់ទៅហើយនោះ។ អ្នកជំនាញរូបនេះបានបន្តទៀតថា កូឡាចែននឹងចាប់ផ្តើមបាត់បង់ប្រមាណ ១% ជារៀងរាល់ឆ្នាំ ពេលយើងមានអាយុចាប់ពី ២០ ឆ្នាំប្លាយឡើងទៅ។ ប្រសិនបើយើងមិនគិតគូរជ្រើសយកអាហារូបត្ថម្ភ ឬរបបអាហារដែលមានសាធាតុកូឡាចែនមកទទួលទាននោះទេ ការបាត់បង់កូឡាចែនរបស់សារពាង្គកាយ នឹងមានការវិវឌ្ឍន៍​ទៅរកភាពទ្រុឌទ្រោមនៃសុខភាព ជាពិសេសការថយចុះនៃសោភ័ណភាពស្បែក។

ការសិក្សាស្រាវជ្រាវបានបង្ហាញថា ស្បែកនិងឆ្អឹងសត្វសម្បូរទៅដោយកូឡាចែន ប៉ុន្តែជាអកុសលវាមិនត្រូវបានគេទទួលទានដូចសាច់នោះទេ។ ទោះជាយ៉ាងណា អ្នកជំនាញបានយកកូឡាចែនផ្សំជាមួយសារធាតុដទៃទៀត ដើម្បីរួមបញ្ចូលទៅក្នុងផលិតផលថែទាំសុខភាពដើម្បីជំនួសឱ្យការទទួលសារធាតុកូឡាចែនរបស់សត្វដោយផ្ទាល់។

 MODE WELLNESS សង្កេតឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតផលដែលផ្សំពីកូឡាចែនមានការពេញនិយមខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជាច្រើន។ មានផលិតផលជាច្រើ​នដែលផ្សំឡើងពីកូឡាចែន​ តួយ៉ាងដូចជាផលិតផលម៉ូសប្យូ របស់ជប៉ុនជាដើម ដោយក្រុមហ៊ុននេះប្រជុំទៅដោយក្រុមអ្នកឯកទេសជំនាញព្រមទាំងធនធានមនុស្សដែលមានសមត្ថភាពយ៉ាងពិសេសផ្សេងៗគ្នា ដែលធ្វើការរួមគ្នាដើម្បីផលិត នូវផលិតផលថែរក្សាសម្ផស្សយ៉ាងមានប្រសិទ្ធភាពជាច្រើនប្រភេទដូចជា ម៉ូសប្យូ ផ្លាសេនតា កូឡាចែន ​ប្រភេទចាហួយ ដោយផលិតផលនេះជួយការពារការធ្លាក់ចុះនៃសម្រស់ជាមួយនឹងសារធាតុផ្សំច្រើនមុខ ដ៏មានប្រសិទ្ធភាព ខាងការទប់ស្កាត់ភាពចាស់ជាងវ័យ និងធ្វើឲ្យស្បែកស ភ្លឺរលោងដ៏ល្បីបំផុតរបស់ប្រទេសជប៉ុន។ 

បុរាណខ្មែរនិយាយថាសម្រស់ជាទ្រព្យសម្បត្តិពីបុព្វេ បើមានសម្រស់ស្រស់ថ្លាគឺអាចបញ្ជាក់បានថា មានសុខភាពល្អទាំងផ្នែកស្មារតី និងរាងកាយ ប៉ុន្តែអ្វីៗក្នុងលោកយើងនេះមិនអាចស្ថិតនៅជាអមតៈទេ។ ប្រសិនបើមានទ្រព្យហើយមិនចេះថែរក្សា ថ្ងៃមួយទ្រព្យនោះនឹងបាត់បង់ទៅវិញ។ បើទ្រព្យនោះជាអំណោយរបស់សុខភាពសូមមេត្តា ថែរក្សាសុខភាពរបស់អ្នកឲ្យបានល្អ ព្រោះថាប្រសិនបើគ្មានសុខភាពល្អទេ អ្វីៗនឹងរលាយសាបសូន្យជាមិនខាន៕

Add Comment

Your email address will not be published. Required fields are marked *

shares