ធ្លាប់តែឮពី ប្រេន Versace? អានដើម្បីដឹងពីវាវិញម្តង

ធ្លាប់តែឮពី ប្រេន Versace? អានដើម្បីដឹងពីវាវិញម្តង

ប្រិយមិត្តអ្នកអានដែលចូលចិត្តរបស់ប្រេនៗខ្លះប្រហែលជាធ្លាប់បានដឹងនិងឮពីប្រេន Versace ខ្លះរួចមកហើយ។ ប៉ុន្តែ ថ្ងៃនេះ modestore​ សូមសរសេរពិព័ណ៍ពីប្រេនដ៏ពេញនិយមលំដាប់អន្តរជាតិមួយនេះជូនអ្នកអានទាំងអស់គ្នា ដើម្បីស្វែងយលបន្ថែម។

គេ​អាច​និយាយ​បាន​ថា​ Versace​ ជានិមិត្តរូបសកលមួយនៃប្រេន​ដែលត្រូវបានគេទទួលស្គាលថាល្អឯក និងស៊ីវីល័យក្នុងស្រទាប់អ្នកដែលចូលចិត្តរបស់ប្រេនៗ ឬរបស់ពេញនិយម​។ ប្រេនមួយនេះអាចល្បីដល់សព្វថ្ងៃ ដ្បិតស្ថានិករបស់ប្រេននេះ គឺលោក Gianni Versace ជាមុគ្គលដែលមានភាពវៃឆ្លាតនិងឆ្នៃប្រឌិតខ្ពស់ក្នុងកាច្នៃម៉ូដ ហើយលោកក៏ត្រូវបានគេចាត់ទុកថា ជា fashion rock star ផងដែរ។ 

លោក Versace ក៏ត្រូវបានគេសរសើរថា ជាមនុស្សដំបូងគេដែលបានយល់ពីគុណតម្លៃរបស់តារាល្បីជួរមុខ និងតម្លៃរបស់តារាបង្ហាញម៉ូដ និងធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិផ្សាយពីហ្វេស្សិន (fashion) ផងដែរ។ លោកបានផ្តោតការយកចិត្តទុកដាក់ពីប្រព័ន្ធផ្សព្វផ្សាយនិងបង្កើតស្នាដៃក្នុងការផ្សាយម៉ូតតាម​រយៈប្រព័ន្ធផ្សព្វផ្សាយ​ ហើយអ្នករាល់គ្នាបានដើរតាមគន្លងរបស់លោក។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាមនុស្សដែលមានទេពកោសល្យខាងទីផ្សារនិងមានកាយវិការដ៏ល្អអស្ចារ្យរាល់ពេលដែលលោកធ្វើការបង្ហាញម៉ូដដែលបានលោកបានច្នៃ។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Vogue។ 

Gianni Versace S.r.l. ត្រូវបានគេហៅកាត់ថា Versace ត្រូវបានបង្កើតឡើងដោយអ្នករចនាម៉ូតជនជាតិអុីតាលីដ៏ល្បីមួយរូបគឺលោក Gianni Versace កាលពីជាង ៤១ឆ្នាំមុន ពោលគឺនៅឆ្នាំកំឡុងឆ្នាំ ១៩៧៨។ បច្ចុប្បន្ន ប្រេនមួយនេះត្រូវានគ្រប់គ្រងដោយប្អូនប្រុសរបស់លោក គឺលោក Santo Domenico Versace ដែលជាអ្នករចនាម៉ូដនិងអ្នកជំនួញមួយរូបផងដែរ។

Versace ផលិតរបស់ប្រេនៗដូចជា សម្លៀកបំពាក់បុរសនិងស្រ្តី កាបូប ស្បែកជើង ខ្សែក្រវ៉ាត់ វ៉ែនតា មួក គ្រឿងអលង្ការ គ្រឿងក្រអូប និងរបស់ជាច្រើនទៀត ហើយផលិតផល​ប្រេនៗទាំងនេះជាច្រើនរបស់ Versace ក៏មានលក់នៅហាង ម៉ូដស្ទ័រ ផងដែរ។ ហាង modestore នេះត្រូវបានមហាជនជាទូទៅទទួលស្គាល់ថា ជាហាងដែលនាំចូលផលិតផលអូរីជីណលនិងសុទ្ធ ១០០% ពីបរទេសដូចជា សហភាពអ៉ឺរ៉ុប សហរដ្ឋអាម៉េរិក អូស្រ្តាលី និងជប៉ុនជាដើម៕

Add Comment

Your email address will not be published. Required fields are marked *

shares