Dior បង្ហាញខូឡិចហ្សិនសម្រាប់ស្ត្រីនៅសួនច្បារក្នុងព្រឹត្តិការណ៍ Spring ២០២០

Dior បង្ហាញខូឡិចហ្សិនសម្រាប់ស្ត្រីនៅសួនច្បារក្នុងព្រឹត្តិការណ៍ Spring ២០២០

ប្រេន Dior ​ដ៏ល្បីមួយរបស់បារាំងបានជ្រើសរើសសួនច្បារសម្រាប់ការបង្ហាញម៉ូដខូឡិចហ្សិនថ្មីសម្រាប់ស្រ្តីក្នុងព្រឹត្តិការណ៍ Spring ២០២០ របស់ខ្លួនកាលពីចុងខែ កញ្ញ កន្លងទៅក្នុងទីក្រុងប៉ារីស​ប្រទេសបារាំង។ ការជ្រើសរើសសួនច្បារធ្វើជាទីតាំងបង្ហញម៉ូដនេះ ដោយសារតែស្ថាបនិកប្រេន Dior គឺលោក  Christian Dior មានចំណង់ចំណូលចិត្តផ្កាខ្លាំងកាលលោកនៅមានជីវិត។

អ្នករចនាម៉ូដសម្លៀកបំពាក់របស់ប្រេន Dior គឺលោកស្រី Maria Grazia Chiuri បានបន្តគំនិតបែបស្រឡាញ់និងចូលចិត្តផ្ការបស់ស្ថាបនិក ប្រេន​ Dior រហូតមកទល់សព្វថ្ងៃ ដ្បិតអ្នករចនាម៉ូដរូបនេះយល់ថា វាជាការគោរពដល់ជីវិតនិងភាវៈរស់ក៏ដូចជាការបង្ហាញពីការការពារនិងស្រឡាញ់ធម្មជាតិផងដែរ។ នេះបើយោងតាមការចុះផ្សារបស់សារព័ត៌មាន Financial Times។

សារព័ត៌មានរបស់ប្រទេសអង្លេស The Guardian បានស្រង់សម្តីរបស់អ្នករចនាម៉ូដរបស់ប្រេន Dior គឺលោកស្រី ​Chiuri ដែលបានផ្តួចផ្តើមគំនិតជ្រើសរើសសួនច្បារជាទីកន្លែងបង្ហាញម៉ូដ យ៉ាងដូច្នេះ «លោក Christian Dior ជាមនុស្សដែលមានរសនិយមខាងផ្កានិងចូលចិត្តសួនច្បារ។ ផ្កាគឺជាផ្នែកមួយនៃកេរ្តិ៍មរតករបស់លោក Dior ។ ប៉ុន្តែនៅពេលដែលខ្ញុំឃើញផ្កានិងសួនច្បារឥឡូវនេះ ខ្ញុំមិនត្រឹមតែឃើញពីភាពរីករាយឬភាពស្រស់ស្អាតនៃធម្មជាតិប៉ុណ្ណោះទេ។ ខ្ញុំក៏បានឃើញការព្រួយបារម្ភទាំងអស់អំពីអនាគតរបស់យើង និងតម្រូវការក្នុងការចាត់វិធានការនិងការយកចិត្តលើធម្មជាតិផងដែរ។ ដូច្នេះខ្ញុំបានសួរខ្លួនឯងថាតើយើងអាចអបអរសាទរធម្មជាតិតាមរបៀបណាទើបមានអត្ថន័យ?»

ក្នុងការព្រឹត្តិការណ៍បង្ហាញម៉ូដរបស់ប្រេន Dior​​ នៅក្នងសួនច្បារ មានការអញ្ជើញចូលរួមពីសំណាក់អ្នកបង្ហាញម៉ូដល្បី ៗ រួមមាន នាង Jennifer Lawrence លោកស្រី Julianne Moore លោកស្រី Natalia Vodianova លោកស្រី Erin O’Connor និង​នាង Karlie Kloss ជាដើម។

ប្រេន Dior ​ដែលមានឈ្មោះពេញ  Christian Dior SE ត្រូវបានបង្កើតឡើងក្នុងកំឡុងឆ្នាំ ១៩៤៦ ដោយអ្នករចនាម៉ូដសម្លៀកបំពាក់ជនជាតបារាំងដ៏ល្បីល្បាញមួយរូបគឺលោក​ Christian Dior។ បច្ចុប្បន្ន ក្រុមហ៊ុនហ្វេហ្សិនមួយនេះត្រូវបានគ្រប់គ្រងនិងកាន់កាប់ដោយអ្នកជំនួយជនជាតិបារាំងគឺលោក Bernard Arnault ដែលជាម្ចាស់ក្រុហ៊ុនសម្ព័នLVMH Moët Hennessy – Louis Vuitton SE ឬ LVMH។

ប្រេន Dior មានផលិតផលជាច្រើនដូចជា សម្លៀកបំពាក់បរុសនិងស្រ្តី កាបូប ស្បែកជើង​​ គ្រឿងអលង្ការ គ្រឿងក្រអូប …​ ជាដើម ហើយប្រេននេះជាមានអ្នកគាំទ្រនិងអតិថិជនទូទាំងពិភពលោក។ លោកអុ្នកអាចរកទិញផលតិផលរបស់ប្រេន Dior បាននៅហាង ម៉ូដស្ទ័រ (modestore) ដោយហាងនេះបាននាំចូលផលិតផលជាច្រើនរបស់ប្រេន Dior ដើម្បីបំពេញតម្រូវការអតិថិជនដែលនិយមចូលចិត្តប្រេនមួយនេះ៕

modewellness

Add Comment

Your email address will not be published. Required fields are marked *

shares