វិធីសាស្ត្រក្នុងការមើលផលិតផលសុទ្ធរបស់ប្រេន Louis Vuitton

វិធីសាស្ត្រក្នុងការមើលផលិតផលសុទ្ធរបស់ប្រេន Louis Vuitton

តើអ្នកធ្លាប់ដឹងទេថាអ្នកអាចស្វែងយល់អំពីប្រវត្តិកាបូបម៉ាក Louis Vuitton ដោយកាថរមើលកូដនៃកាលបរិច្ឆេទរបស់វា? វាគឺជាកត្តាសំខាន់ដើម្បីអាចឲ្យយើងដឹងថា តើផលិតផលនោះត្រូវបានផលិតនៅពេលណានិងឯណា។ លេខកូដនៃកាលបរិច្ឆេទក៏ជាផ្នែកមួយដែលយើងត្រូវពិនិត្យមើលនៅពេលធ្វើការការផ្ទៀងផ្ទាត់​។​  វិធីដែលអាចឲ្យអ្នកស្វែងយល់ថា តើកាបូបដែលមានម៉ាក Louis Vuitton សុទ្ធឬអត់នោះ គឺការផ្ទៀងផ្ទាត់លេខកូដនៃកាលបរិច្ឆេទ ពីព្រោះខុសពីម៉ាកផ្សេងៗទៀត កាបូបម៉ាក LV មិនមានភ្ជាប់មកជាមួយកាតបញ្ជាក់ពីភាពសុទ្ធនោះទេ។

ក្រុមហ៊ុន Louis Vuitton បានដាក់បញ្ចូលលេខកូដនៃកាលបរិច្ឆេទស្ទើរតែគ្រប់កាបូប កាបូបលុយ ស្បែកជើងនិងផលិតផលធ្វើពីស្បែកផ្សេងៗទៀតតាំងពីដើមទសវត្សឆ្នាំ ១៩៨០ ។ មុនទសវត្សឆ្នាំ ១៩៨០ ក្រុមហ៊ុន Louis Vuitton មិនទាន់មានលេខកូដនៃកាលបរិច្ឆេទក្នុងការសម្គាល់នោះទេ ដែលធ្វើឲ្យមានការលំបាកក្នុងការធ្វើកំណត់សម្គាល់ផលិតផលសុទ្ធនិងមានគុណភាពខ្ពស់របស់ប្រេន LV។ ពេលខ្លះលេខកូដនៃកាលបរិច្ឆេទត្រូវបានលាក់ ហើយអាចពិបាកក្នុងការកំណត់ទីតាំង ព្រោះជាទូទៅ លេខកូដនៃកាលបរិច្ឆេទត្រូវបានបោះត្រានៅលើស្រទាប់សាច់ក្រណាត់តូចមួយ ឬនៅលើបំណែកស្បែកតូចមួយនៅខាងក្នុង។

សូមពិនិត្យមើលចំនុចទាំងនេះ នៅពេលដែលស្វែងរកកូដនៃកាលបរិច្ឆេទនៅខាងក្នុងកាបូបដៃ

  • កូដសម្គាល់អាចត្រូវបានដាក់នៅលើកំណាត់ស្បែកមួយដែលជាប់នឹងគែមហោប៉ៅខាងក្នុង។
  • កូដសម្គាល់អាចត្រូវបានដាក់ផ្នែកខាងក្រោមនៃកំណាត់ស្បែកផ្នែកខាងក្នុង ដែលជាធម្មតាវាភ្ជាប់ជាមួយនឹងកំណាត់ស្បែករាងចិញ្ចៀនអក្សរ D។
  • កូដសម្គាល់អាចត្រូវបានដាក់ដោយផ្ទាល់នៅលើស្រទាប់សាច់ក្រណាត់តូចមួយ ដែលជាធម្មតានៅលើគែមហោប៉ៅខាងក្នុងដោយផ្ដេកឬបញ្ឈរ។ *លេខកូដកាលបរិច្ឆេទប្រភេទនេះ មានការពិបាកក្នុងការកំណត់ទីតាំង ព្រោះវាអាចនឹងអាចប្រឈមនឹងការសឹករិចរិលនៅពេលផលិតផលត្រូវបានប្រើប្រាស់យូរ។
  • កូដសម្គាល់អាចត្រូវបានដាក់នៅផ្នែកខាងក្រោមហោប៉ៅព្យួរ (ប្រសិនបើវាជាប្រភេទ កាបូប Speedy និង Neverfull) ។

ក្រុមហ៊ុន Louis Vuitton បានធ្វើការផ្លាស់ប្តូរការកំណត់លេខកូដនៃកាលបរិច្ឆេទជាច្រើនដង ប៉ុន្តែលេខកូដនៃកាលបរិច្ឆេទតែងមានភ្ជាប់ជាមួយនូវតួអក្សរ និង/ឬលេខជានិច្ច។ ទោះបីជាកាបូបក្លែងក្លាយមួយចំនួនអាចមានលេខកូដកាលនៃបរិច្ឆេទដែលមើលទៅដូចផលិតផលពិតក៏ដោយ ក៏មានព័ត៌មានលំអិតជាច្រើនទៀតដែលត្រូវពិនិត្យមើលដើម្បីសម្គាល់ពីផលិតផលសុទ្ធ។ ខាងក្រោមនេះគឺជាសេចក្តីណែនាំត្រួសៗដើម្បីបកស្រាយអត្ថន័យនៃលេខកូដកាលបរិច្ឆេទ។

នៅដើមនិងមុនទសវត្សឆ្នាំ ១៩៨០៖ គ្មានលេខកូដកាលបរិច្ឆេទ

ក្រុមហ៊ុន Louis Vuitton មិនទាន់បានប្រើលេខកូដនៃកាលបរិច្ឆេទដើម្បីសម្គាល់ពីភាពសុទ្ធនោះទេនៅមុនឆ្នាំ ១៩៨២ ដូច្នេះផលិតផលចាស់មិនអាចត្រូវបានបញ្ជាក់ឲ្យបានត្រឹមត្រូវដូចផលិតផលដែលទើបនឹងចេញថ្មីក្រោយពេលឆ្នាំត្រូវបានដាក់កូដសម្គាល់ឲ្យប្រើនោះទេ។

លេខកូដនៃកាលបរិច្ឆេទនៅឆ្នាំ ១៩៨២ ដល់ពាក់កណ្តាលទសវត្សឆ្នាំ ១៩៨០៖ មានបីឬបួនខ្ទង់

ការធ្វើកូដកម្មលើកដំបូងរបស់ក្រុមហ៊ុន  Louis Vuitton ក្នុងដាក់បញ្ចូលលេខកូដនៃកាលបរិច្ឆេទ គឺបានចាប់ផ្តើមក្នុងឆ្នាំ ១៩៨២។ លេខកូដទាំងនេះមានលេខពី ៣ ទៅ ៤ ខ្ទង់ហើយគ្មានតួអក្សរនោះទេ។ លេខពីរខ្ទង់ដំបូងបង្ហាញពីឆ្នាំ ហើយមួយខ្ទង់ឬពីរខ្ទង់ចុងក្រោយបង្ហាញពីខែនៃការផលិត។

* លេខកូដកាលបរិច្ឆេទ“ ៨៥៣” នៅក្នុងកាបូបខាងលើបង្ហាញថា កាបូបនេះត្រូវបានធ្វើឡើងនៅខែ មីនា ឆ្នាំ ១៩៨៥ ។

លេខកូដនៃកាលបរិច្ឆេទ នៅពាក់កណ្តាលដល់ចុងទសវត្សឆ្នាំ ១៩៨០៖ មានបីឬបួនខ្ទង់ដែលមានអក្សរពីរតួ

ក្រុមហ៊ុន Louis Vuitton បានផ្លាស់ប្តូរប្រព័ន្ធលេខកូដនៃកាលបរិច្ឆេទនៅពាក់កណ្តាល ទសវត្សឆ្នាំ ១៩៨០ ដើម្បីបញ្ចូលតួអក្សរដែលបញ្ជាក់ពីទីតាំងរោងចក្រដែលផលិត។ នៅដើមទសវត្សឆ្នាំ ១៩៨០ លេខពីរខ្ទង់ដំបូងបញ្ជាក់ពីឆ្នាំ ហើយមួយខ្ទង់រឺពីរខ្ទង់ចុងក្រោយបញ្ជាក់ពីខែនៃការផលិត។

* លេខកូដនៃកាលបរិច្ឆេទ «874 SL» ខាងលើបញ្ជាក់ថាកាបូបត្រូវបានផលិតនៅខែ មេសា ឆ្នាំ ១៩៨៧ នៅប្រទេសបារាំង។

 លេខកូដនៃកាលបរិច្ឆេទនៅដើមឆ្នាំ ១៩៩០ ដល់ ២០០៦៖ មានតួអក្សរពីរជាមួយនឹងលេខ ៤ ខ្ទង់

នៅដើមទសវត្សឆ្នាំ ១៩៩០ ក្រុមហ៊ុន Louis Vuitton បានផ្លាស់ប្តូរតួអក្សារដេលបញ្ជាក់ពីរោងចក្រទៅផ្នែកខាងមុខលេខកូដនៃកាលបរិច្ឆេទនិងបានកែប្រែប្រព័ន្ធលេខ។ ក្នុងទំរង់នេះលេខទីមួយនិងលេខ ៣ តំណាងអោយខែ ហើយលេខទី ២ និងលេខទី ៤ តំណាងអោយឆ្នាំនៃការផលិត។

* លេខកូដនៃកាលបរិច្ឆេទ“ FL0041” ខាងលើបង្ហាញថាកាបូបត្រូវបានផលិតនៅនៅខែ មេសា ឆ្នាំ ២០០១ នៅប្រទេសបារាំង។

ពីឆ្នាំ ២០០៧ ដល់បច្ចុប្បន្ន៖ មានអក្សរពីរតួនិងលេខបួនខ្ទង់ (ប្រព័ន្ធលេខត្រូវបានកែសំរួល)

នៅឆ្នាំ ២០០៧ ក្រុមហ៊ុន Louis Vuitton បានផ្លាស់ប្តូរទ្រង់ទ្រាយប្រព័ន្ធលេខ ៤ ខ្ទង់។ ជំនួសឲ្យការបញ្ជាក់ពីខែដែលផលិតផលត្រូវបានផលិត លេខដំបូងនិងលេខទី ៣ តំណាងឲ្យសប្តាហ៍ ហើយលេខទីពីរនិងលេខ ៤ នៅតែតំណាងឲ្យឆ្នាំដដែល។ តួអក្សរនៅបន្តតំណាងឲ្យរោងចក្រជាក់លាក់ណាមួយដែលផលិតផលត្រូវបានផលិត។

លើកលែងតែវ៉ែនតា ដែលមានលេខកូដនៃកាលបរិច្ឆេទជាមួយតួអក្សរតែមួយតួ និងលេខបួនខ្ទង់​ ខុសពីទ្រង់ទ្រាយលេខកូដនៃកាលបរិច្ឆេទ ផលិតផលផ្សេងៗទៀត។

* លេខកូដកាលបរិច្ឆេទ“ AH2105” ខាងលើបញ្ជាក់ថា កាបូបត្រូវបានផលិតក្នុងសប្តាហ៍ទី ២០ ឆ្នាំ ២០១៥ នៅប្រទេសបារាំង។ សប្តាហ៍ទី ២០ គឺនៅខែ ឧសភា ក្នុងឆ្នាំនោះ។

តារាងកូដនៃកាលបរិច្ឆេទរបស់ក្រុមហ៊ុន Louis Vuitton 

ខាងក្រោមនេះជាតារាងដែលបញ្ជាក់ពីលេខកូដរបស់រោងចក្រនៃក្រុមហ៊ុន Louis Vuitton ។

* ប្រសិនបើផលិតផលណាមួយត្រូវបានផលិតសាជាថ្មី ក្រុមហ៊ុនLouis Vuitton នឹងចេញលេខកូដនៃកាលបរិច្ឆេទថ្មីជាមួយលេខកូដទីតាំងរោងចក្រជា “DK” ។ សូមចងចាំថា កូដថ្មីនៃកាលបរិច្ឆទនៃទីតាំងរោងចក្រអាចជាន់គ្នាជាមួយនឹង «Made in ឬផលិតនៅ» ដែលត្រូវបានដាក់ភ្ជាប់នៅផ្នែកខាងក្រៅនៃកាបូប (ក្នុងការណីដែលមាន)។ ឧទាហរណ៍៖ ប្រសិនបើកាបូបមួយត្រូវបានផលិតម្តងទៀត នៅផ្នែកខាងក្នុងអាចដាក់ថា“ ផលិតនៅបារាំង” ប៉ុន្តែផ្នែកខាងក្រៅនៅតែអាចដាក់ថា“ ផលិតនៅសហរដ្ឋអាមេរិក” ដែលត្រូវនឹងប្រភពដើម។

Add Comment

Your email address will not be published. Required fields are marked *

shares