ក្តៅៗ…) សម្រាប់អ្នកស្រឡាញ់របស់ប្រេនៗ៖ LV រចនាម៉ូតថ្មីបែបយុគសម័យមាស

ក្តៅៗ…) សម្រាប់អ្នកស្រឡាញ់របស់ប្រេនៗ៖ LV រចនាម៉ូតថ្មីបែបយុគសម័យមាស

ប្រេន Louis Vuitton ដែលមនុស្សភាគច្រើនបានស្គាល់ និងហៅកាត់ថា LV បានបង្ហាញការរចនាម៉ូតបែប​ ​Classic នាអំឡុងចុងសតវត្សទី ១៩ ឬជាភាសាបារាំង Belle Époque សម្រាប់រដូវកាលនិទាឃរដូវ។ ម៉ូតនេះត្រូវបានបង្ហាញដោយតារាបង្ហាញម៉ូតល្បីៗ ដើរបង្ហាញ រយៈពេលពេញមួយ​ខែ​នៅក្នុងទីក្រុងផ្សេងៗគ្នាជាច្រើននៅប្រទេសបារាំង។

អ្នករចនាម៉ូតដ៏ល្បីមួយរូបនៅសតវត្សទី ២១ នេះ គឺលោក នីកូឡាស ហ្គីសគីរី (Nicolas Ghesquière) បានពន្យល់ពីមូលហេតុដែលម៉ូតនេះត្រូវបានរចនាឡើងថា «វាជាផ្នែកមួយនៃប្រវត្តិសាស្រ្តបារាំងដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនៅក្នុងសិល្បៈក៏ដូចជាវប្បធម៌»។ ម៉ូតបែបសម័យកាល Belle Époque បានឆ្លុះបញ្ចាំងអរីយធម៌របស់បារាំង ក៏ដូចជាការចាប់កំណើតនៃក្រុមហ៊ុន Louis Vuitton​ ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី VOGUE។

សារព័ត៌មាន Financial Times បានស្រង់សម្តីរបស់លោក នីកូឡាស ពីគោលបំណងដែលលោកបានផ្តួចផ្តើមគំនិតឆ្នៃម៉ូតបែបសម័យ Belle Époque ថា នាចុងសតវត្សទី១៩ វាជាពេលវេលានៃសេចក្តីរំភើប និងការផ្លាស់ប្តូរដ៏អស្ចារ្យមួយក្នុងប្រទេសបារាំងក៏ដូចជាសហភាពអឺរ៉ុបទាំងមូល។

លោកបានបន្ថែមថា ម៉ូតនេះត្រូវបានឆ្នៃឡើងប្រៀបបាននឹងការពិនិត្យនិងសើរើឡើងវិញពីម៉ូតនៅសម័យនោះ ហើយយើងចង់ស្វែងយល់ពីគំនិតដែលគេថាហួសសម័យ មានលក្ខណៈបុរាណ និងអារម្មណ៍ដែលរលឹកពីអតិតកាលដែលយើងអាចបានត្រឹមតែស្រម័យពីវា។

នៅចុងទសវត្សឆ្នាំ ១៨០០ ការជឿនលឿនខាងវិស័យសំណង់និងបច្ចេកវិទ្យាបាននាំមកនូវយុគសម័យថ្មីមួយនៃការធ្វើដំណើរសម្រាប់ឥស្សរជននិងពួកអ្នកមាននៅទ្វីបអឺរ៉ុប ដែលលោក Monsieur Vuitton ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Louis Vuitton ក៏បានសម្រេចចិត្តបង្កើតក្រុមហ៊ុន​នេះឡើង ដើម្បីបំពេញតម្រូវការពួកឥស្សរជននិងពួកអ្នកមាននៅទ្វីបអឺរ៉ុបដែលនិយមចូលរបស់ដែលមានគុណភាពខ្ពស់ហើយសីវីល័យ។

ផលិតផលម៉ាក LV ជាច្រើនប្រភេទដូចជា កាបូប សម្លៀកបំពាក់ ស្បែកជើង ​ខ្សែក្រវ់ាត់ វ៉ែនតា ​… ក៏ត្រូវបាននាំចូលមកប្រទេសកម្ពុជាដោយហាង ម៉ូដស្ទ័រ ផងដែរ។ ហាងនេះត្រូវបានគេស្គាល់ថាជាហាងដែលនាំចូលផលិតផលអូរីជីណល និងសុទ្ធ ១០០% ពីបរទេសដូច សហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក និង អូស្រ្តាលី ជាដើម។ ផលិតផល LV ជាច្រើនមុខ​អាច រកជាវ​បាននៅហាងម៉ូដស្ទ័រ សម្រាប់អ្នកដែលនិយមចូលចិត្តផលិតផលប្រេនៗ ល្បីៗ៕

Add Comment

Your email address will not be published. Required fields are marked *

shares