តិចនិចថែរក្សាសុខភាពស្បែកក្នុងរដូវរំហើយ ដែលអ្នកគួរតែអនុវត្ត

តិចនិចថែរក្សាសុខភាពស្បែកក្នុងរដូវរំហើយ ដែលអ្នកគួរតែអនុវត្ត

តើអ្នកធ្លាប់អាំងភ្លើងទេ?​ តើអ្នកធ្លាប់បែកស្រកាទេ? តើអ្នកធ្លាប់ប្រេះបបូរមាត់ កែងជើងទេ?​ ទាំងអស់នេះសុទ្ធសឹងតែជាផលប៉ះពាល់ដល់ស្បែកយើងទាំងអស់គ្នានាខែកត្កិក​ ជាពិសេសអ្នកដែលមានអាយុចាប់ពី៤០​ ឆ្នាំឡើងទៅសុទ្ធតែធ្លាប់បានឆ្លងកាត់បទពិសោធន៍ទាំងនេះ។​  

ពាក្យចាស់តែងតែនិយាយថា​ ខែកត្តិកធ្លាក់ខ្យល់រាងកាយកង្វល់ កើតកមរមាស់ ព្រោះជាខែមួយដែល​ អាកាសធាតុចុះត្រជាក់ និងមានខ្យល់ស្ងួត​ ហើយមនុស្សម្នាខ្លាចទឹកមិនសូវបានងូតសម្អាតរាងកាយឲ្យបានល្អទើបកើតរោគសើស្បែកទាំងឡាយ។​ ប៉ុន្តែបុរាណខ្មែរយើងពូកែណាស់ ពូកគាត់តែងតែត្រៀម ប្រេងដូង​ ខ្លះលាយជាមួយក្រមួនឃ្មុំទុកសម្រាប់លាបលើរាងកាយដើម្បីការពារស្បែកកុំឲ្យរងនូវប្រតិកម្មអាក្រក់ទាំងឡាយ។​ តែឥឡូវនេះ​ បច្ចេកវិទ្យាទំនើប​​ ហើយមនុស្សជំនាន់ថ្មីរស់នៅបែបស៊ីវិល័យ​ ដូច្នេះពួកគេមិនត្រឹមតែចង់បានស្បែកគ្មានរោគានោះទេ​ ថែមទាំងចង់មានសណ្ឋានរលោងភ្លឺ​ ហើយក្មេងជាងវ័យទៀត​ ជាពិសេសក្លិនក្រអូបជាប់ប្រាណជានិច្ច។ ​

ថ្ងៃនេះ modewellness សូមណែនាំនូវអត្ថបទស្រាវជ្រាវមួយចំនួនទាក់ទងនឹងវិធីសាស្រ្តខ្លះៗក្នុងការថែរក្សាសុខ​ភាពស្បែករនារដូវរំហើយនេះដូចតទៅ៖​

១.  បន្ថែមសំណើមដល់ស្បែក 

អ្នកត្រូវប្រាកដថា​​ ស្បែករបស់អ្នកមានសំណើមជានិច្ច ព្រោះថា​​ នៅរដូវរំហើយ អាចធ្វើឲ្យស្បែកអ្នកស្ងួត​ ហើយបណ្តាលឲ្យ​ គ្មានសំណើម​ នឹងវិវដ្តទៅជាអាចម៍រុយ​ និងបង្កឲ្យមានភាពជ្រីវជ្រួញ។​​ អ្នកគួរតែពិចារណាជ្រើសរើសវិធីបែបបុរាណក៏បាន​ ឬក៏ជ្រើសយកផលិតផលថែរក្សាស្បែកដែលមានសំណើម សម្រាប់ប្រើលើផ្ទៃមុខ​ និងដងខ្លួនជាពិសេស​ដៃនិងជើង។​​ អ្នកអាច ជ្រើសរើស គ្រីមណាដែលមានដាក់ថាមានសំណើម (moisturize ) មិនមានជាតិកាត់ និង ធ្វើឲ្យស្បែកទន់រលោង ដូចជា​  Body Lotion Royal White  ដែលផ្សំពីប្រូតេអុីនកូនឃ្មុំ និងផ្កាដាយស៊ី ហើយនិងសារធាតុចិញ្ចឹមល្អៗជាច្រើនមុខទៀត។ 

mosbeau body lotion

២.​ កាត់បន្ថយការងូតទឹក និងបន្ថយសីតុណ្ហភាពទឹកក្តៅ 

ក្នុងបរិបទនេះ មិនមែនមានន័យថា​ យើងជំរុញឲ្យអ្នកមិនងូតទឹកសម្អាតខ្លួននោះទេ​ ព្រោះថានារដូវរំហើយ​ មនុស្សភាគច្រើនតែងតែនិយមងូតទឹកក្តៅឧណ្ហ៍ៗ។​ ​ការដែលងូតទឹកជាមួយទឹកក្តៅឧណ្ហ៍ៗច្រើន និងយូរ ធ្វើឲ្យស្បែកអ្នកស្ងួត ឡើងក្រហម ដែលអ្នកគួរតែចៀសវាង។​ ប៉ុន្តែបើអ្នកមានទម្លាប់ងូតទឹកក្តៅឧណ្ហ៍ៗហើយនោះគួរតែចំណាយពេលត្រឹមតែ១០នាទី ប៉ុណ្ណោះ ទើបប្រសើរ។​ 

Showring hot water

៣.​  ទទួលទានទឹកឲ្យបានច្រើន 

នៅពេលអាកាសធាតុត្រជាក់ និងហួតហែងយើងមិនសូវបានគិតគូរ ច្រើនដល់ការទទួលទានទឹកនោះទេ តែវាជាការធ្វេស ប្រហែស ធ្វើឲ្យខ្លួនរាងកាយ បាត់បង់ជាតិទឹក ហើយបណ្តាលឲ្យស្បែកស្ងួត។  

ត្រូវតែទទួលទានទឹក បន្តិចម្តងៗ ជាច្រើនលើកពេញមួយថ្ងៃ ។ អ្នកអាចទទួលទានភេសជ្ជៈផ្សេងៗបានដូចជា តែ តែខ្ញី តែក្រូចឆ្មា ដែលសុទ្ធតែជួយឲ្យរាងកាយនិងស្បែកមានសំណើមផងដែរ។ 

drinking a glass of water

៤. ជ្រើសរើស សាប៊ូលាងមុខ និងដុសខ្លួនឲ្យបានត្រឹមត្រូវ 

សាប៊ូលាងមុខ និងដុសខ្លួនជាច្រើនផ្ទុកទៅដោយសារធាតុកាត់ ដែលធ្វើឲ្យស្បែកងាយនឹងខូច ។ ធាតុផ្សំពីអាល់កុល និងមេក្លិនបន្ថែម ធ្វើឲ្យស្បែកឆាប់ស្ងួត ស្បែកឆាប់ប្រះ ដែលសារធាតុទាំងនោះ បានលាងសម្អាត ខ្លាញ់ល្អធម្មជាតិចេញពីផ្ទៃមុខ និងស្បែករបស់យើង។ សាប៊ូឡេលាងមុខ Mosbeau Placenta Lotion Soap អាចជួយផ្តល់សំណើមដល់ស្បែក ប្រឆាំងភាពចាស់ និងកម្ចាត់ចោលធូលីកខ្វក់នៅក្នុងស្បែកមុខបានយ៉ាងល្អ ។ ម្យ៉ាងទៀត អ្នកអាចសន្សំសំចៃថវិកា ដោយមួយដុំ អាចប្រើបានយ៉ាងតិចក៏២ ខែដែរ។​ ចំណែក សាប៊ូដុសខ្លួនដែលម៉ូដអាស៊ីសូមណែនាំនោះគឺព្រោះសាប៊ូដុសខ្លួនម៉ូសប្យូ រ៉ូយ៉ាល់ វ៉ាយ អល អុីន វ័ន ផ្តល់អានុភាពដ៏អស្ចារ្យ និងប្រសិទ្ធភាពរួមគ្នានៃសារធាតុផ្សំ ៣ មុខ ពីប្រទេសជប៉ុន ដែលមានសារធាតុចម្រាញ់ចេញពីវត្ថុធាតុដើមផ្តល់សំណើមពីធម្មជាតិ ជួយឲ្យស្បែកមានសុខភាពល្អ និងភ្លឺថ្លា។

Placenta White All In One Premium Cream

PLACENTA WHITE ALL-IN-ONE PREMIUM LOTION SOAP

៥. សាន់គ្រីម មិនមែនប្រើតែក្នុងរដូវក្តៅទេ 

នៅពេលនិយាយដល់ការប្រើសាន់គ្រីម អ្នកនឹងគិតថា សាន់គ្រីមគឺគេប្រើក្នុងរដូវក្តៅប៉ុណ្ណោះ ។ បើអ្នកគិតបែបហ្នឹង អ្នកអាចគិតឡើងសារជាថ្មីបាន ព្រោះថា សាន់គ្រីន គឺប្រើសម្រាប់ការពារកម្តៅថ្ងៃ UV ដែលមិនល្អនៅក្នុងរដូវរំហើយ។ ត្រូវធានាថា អ្នកត្រូវតែលាប សាន់គ្រីនជានិច្ចនៅលើមុខ ក និង​ដៃ ហើយជម្រើសល្អបំផុត គឺ សាន់គ្រីនដែលមានកម្រិត SPF 30 ឡើងទៅ ។ ប្រសិនបើអ្នកមិនមាន សាន់គ្រីមនោះទេ អ្នកអាចប្រើគ្រីម ដែលផ្តល់ជាតិសំណើម និងអាចការពារកាំរស្មី UV ផងដែរ ដូចជា Mosbeau Placenta White Premium Cream ដែលជួយផ្តល់សំណើម ការពារកាំរស្មីយូវី និងជួយប្រឆាំង ភាពចាស់ ជួយឲ្យមុខទន់រលោង។ 

lady applies sunscreen on the face

៦. ស្លៀកបំពាក់ក្រាស់ៗ

អ្នកគួរតែជ្រើសរើសសំលៀកបំពាក់ក្រាស់ៗ ដើម្បីគ្របដណ្តាប់រាងកាយ រក្សាសីតុណ្ហភាពក្នុងរាងកាយ ។ កន្សែងបង់ក និងស្រោមដៃក៏ជាវត្ថុចំបាច់ សម្រាប់ការពារ​ដៃនិង ករបស់អ្នក ។ ជ្រើសរើសសំលៀកបំពាក់ណាដែល មិនធ្វើឲ្យរមាស់ និងទន់​ ហើយអាចការពារ ភាពត្រជាក់បានទៀត។ អ្នកអាចស្វែងរក សំលៀកបំពាក់ និង កន្សែងបង់ក នៅក្នុងប្រទេសកម្ពុជាបានតាមរយៈហាង modestore ដែលនាំចូលទំនិញសុទ្ធពីបរទេស។

៧. ញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ 

នៅពេលដែលស្បែកយើងចាប់ផ្តើមស្ងួត ការញ៉ាំអារហារ និងអាហារបំប៉ន ឲ្យបានគ្រប់គ្រាន់ពិតជាជួយដល់សុខភាពស្បែក ជាពិសេសអាហារដែលផ្ទុកដល់សារធាតុ អូមេហ្គា , អូមេហ្គា ៦ វីតាមីនB12 វីតាមីន C ដូចជា ដែលមាននៅក្នុងខ្លាញ់ត្រី បន្លែបៃតង លឿង និងក្រហម ជាដើម ហើយបន្ថែមពីនោះ អ្នកគួរពិសាអាហារ និងបន្លែឲ្យបានច្រើនមុខ ដែលមានផ្ទុកសារធាតុល្អ សម្បូរវីតាមីនសេ ដូចជា ការ៉ុត ប៉េងបោះ ខ្ញីជាដើម ដែលវាមិនត្រឹមតែជួយឲ្យស្បែកភ្លឺរលោង ប៉ុណ្ណោះទេ តែវាថែមទាំងជួយការពារជំងឺផ្តាសាយបានទៀតផង ។​ ហើយប្រសិនបើអ្នក មិនមានពេលគ្រប់គ្រាន់ និងរវល់ខ្លាំងពីការងារ យើងសូមណែនាំបន្លែបំប៉ន Mosbeau Aojiru ដែលជា បន្លែបំប៉នផ្សំពី បន្លែ ១២ ប្រភេទ វីតាមីន ៩ ប្រភេទ និងបាក់តេរីល្អ រហូតដល់ ២០០ លាន ដែលផ្តល់ផល ល្អសម្រាប់សុខភាពរាងកាយ និងសុខភាពស្បែក។​

៧ចំណុចខាងលើ គឺជាអាថ៌កំបាំងខ្លះៗ ដែលជួយឲ្យអ្នកអាចថែរក្សាស្បែកអ្នកនារដូវរំហើយ នេះ ។ ប្រសិនជាអ្នកមិនអាចអនុវត្តន៍ បានទាំង ៧​ ចំណុចខាងលើនេះទេ យ៉ាងហោចណាស់ ក៏បាន២ ចំណុចដែរ ដើម្បីសុខភាពស្បែក សុខភាពរាងកាយ និងសម្រស់៕

Add Comment

Your email address will not be published. Required fields are marked *

shares