ស៊ីត្រាកាល់ ម៉េកហ្ស៊ីមុម កាល់ស្យូម ស៊ីត្រាត (Citracal Maximum Plus Calcium Citrate + D3, 280 Caplets)

$49.00

ផលិតផលនេះអាចជួយដល់សុខភាពឆ្អឹងបានយ៉ាងមានប្រសិទ្ធភាព។ ទទួលទាន Citracal Maximum Plus បន្ថែមដើម្បីជាផ្នែកមួយនៃតុល្យភាពអាហារនិងការហាត់ធ្វើលំហាត់ប្រាណ។ ការទទួលទានកាល់ស្យូមនិងវីតាមីន D បានគ្រប់គ្រាន់អាចកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង។

50 in stock

Category: Product ID: 2038

Description

ស៊ីត្រាកាល់ ម៉េកហ្ស៊ីមុម កាល់ស្យូម ស៊ីត្រាត

Citracal Maximum Plus Calcium Citrate + D3, 280 Caplets

អត្ថប្រយោជន៍៖

    • ជួយទ្រទ្រង់សុខភាពឆ្អឹង
    • មានផ្ទុកស័ង្កសី ស្ពាន់និងម៉ង់ហ្គាណែស
    • ស្រូបយកបានយ៉ាងងាយស្រួល
    • សម្រួលដល់ប្រព័ន្ធរំលាយអាហារ
    • អាចទទួលទានជាមួយឬអត់ញ៉ាំអាហារក៏បាន
    • ប្រើបានទាំងបុរសនិងស្រ្តី

អនុភាពរបស់វីតាមីន D

រាងកាយរបស់យើងត្រូវការវីតាមីន D ដើម្បីស្រូបយកកាល់ស្យូម។ មានវិធី ៣ យ៉ាងដើម្បីទទួលបានវីតាមីន D៖ ពន្លឺព្រះអាទិត្យ អាហារ និងថ្នាំបំប៉ន។ ដោយសារតែការប្រើប្រាស់ឡេការពារកម្តៅថ្ងៃក៏ដូចជាកត្តាផ្សេងៗទៀតដែលកំណត់សមត្ថភាពរាងកាយរបស់អ្នកក្នុងការបង្កើតវីតាមីន មនុស្សជាច្រើនពឹងផ្អែកលើអាហារនិងអាហារបំប៉នវីតាមីន D ដើម្បីបំពេញតម្រូវការរបបអាហារ។

បរិមាណកាល់ស្យូមដែលគួរទទួលទាន៖

បរិមាណកាល់ស្យូមដែលអ្នកត្រូវការគឺអាស្រ័យលើអាយុនិងភេទរបស់អ្នក។ មនុស្សពេញវ័យដែលមានអាយុពី ១៩ ទៅ ៥០ ឆ្នាំ និងបុរសដែលមានអាយុពី ៥០ ទៅ ៧០ ឆ្នាំត្រូវការកាល់ស្យូម ១០០០ មិលី្លក្រាមក្នុងមួយថ្ងៃ ចំណែកស្ត្រីអាយុ ៥១ ឆ្នាំឡើងទៅនិងបុរសដែលមានអាយុលើសពី ៧០ ឆ្នាំត្រូវការកាល់ស្យូមប្រមាណ ១២០០ មិលី្លក្រាមក្នុងមួយថ្ងៃ។

របៀបប្រើប្រាស់៖

សម្រាប់មនុស្សពេញវ័យ លេប១ម្តង ២គ្រាប់ ពីរដងក្នុងមួយថ្ងៃ​ ដោយមានឬគ្មានអាហារ ឬតាមការណែនាំរបស់ឱសថការីឬអ្នកជំនាញថែទាំសុខភាព។

បម្រាម៖ ចំពោះស្រ្តីមានផ្ទៃពោះ បំបៅកូនដោយទឹកដោះម្តាយ ការលេបថ្នាំឬមានស្ថានភាពសុខភាពណាមួយ ត្រូវពិគ្រោះជាមួយអ្នកជំនាញសុខភាពមុនពេលប្រើប្រាស់។